[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo : Khmer Poem Book 1Posted: 2018-02-24 23:46:22   Replies: 0
ទ្រខ្មែរខ្សែបី

ទ្រខ្មែរខ្សែបី

ទ្រខ្មែរខ្សែបីលាន់គ្រលួច សៀងស័ព្វខាបគួចលួចអារម្មណ៍
ឆ្លើយឆ្លងបំពេរសែនរងំ ព្រលប់ភិរម្យក្រោមច័ន្ទថ្លា។

សៀងទ្រស្រទន់សណ្តំចិត្ត ស្តាប់ភ្លេងប្រណីតលង់ចិន្តា
ទ្រខ្មែរអង្រួនអស់សោតា កុលបុត្រធិតាខេមរាជាតិ។

សុរិយ៍យាងលានភាមាស ចាំងសែងឱភាសល្អវរនាឋ
សៀងទ្ររសាត់ដាស់អស់ញាតិ ខ្មែរអើយកុំឃ្លាតក្តីមេត្តា។

ស្លឹកដូងយោលយោគរេតាមខ្យល់ ផ្សំសៀងនិមលទ្រខេមរា
លាយឡំសម្លេងសព្វបក្សា ហាក់សៀងមាតាអង្វរកូន។

ឱបុត្រមាសម្តាយសូមកុំភ្លេច រក្សាជានិច្ចណ៎ាមាសស្ងួន
ការកេរ្តិ៍ជាតិខ្មែរកុំអោយសូន្យ ឈប់ពើភ្លេចខ្លួនណា៎មាសណា៎!

ទ្រខ្មែរម៉ែផ្តាំចាំអោយជាក់ ណ៎ាបុត្រវរលក្ខណ៍ផងខេមរា
មានតែកូនទេថែរក្សា គ្មានជាតិឯណាស្នេហ៍លើសយើងឡើយ...

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com