[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo: Personal NotesPosted: 2017-11-18 03:45:22   Replies: 0
ស្រក់ទឹកភ្នែកព្រោះអ្វី?

នៅ ចន្លោះ ឆ្នាំ ១៩៧០-៧៥ , ខ្ញុំ ធ្លាប់ ជិះ កង់ ពេល យប់ ទៅ រៀន គួរ ដោយ មិនបាច់ បង់ ប្រាក់ (ភាសា បារាំង cours) ត្រលប់ មក ផ្ទះ ម៉ោង ១១ យប់ រៀង រាល់ ថ្ងៃ វៀរលែង តែ ថ្ងៃ អាទិត្យ។

តាម ផ្លូវ មក ផ្ទះ ដ៏ សែន ស្ងាត់ ជ្រងំ ដោយ មាន ចង្កៀងគោម អគ្គីសនី មួយៗ បំភ្លឺ ព្រឹម , ខ្ញុំ ប្រទះ ឃើញ គេ ជិះកង់ មួយ ឬ ជិះ ម៉ូតូ មួយ ។ ជួន ឃើញ គេ រុញ ទូ លក់ គុយទាវ មីគៀវ និង លក់ ផ្លែឈើ ត្រាំ មួយៗ ដែរ តែ ពុំ សូរ មាន ចរាចរ អ្វី ទៀត ឡើយ។ អ្វី ដែល ខ្ញុំ ចាំ ច្បាស់ គឺ សម្លេង គ្រាប់ ផ្លោង ផ្ទុះ គ្រាំៗ នៅ តំបន់ ក្រៅ ក្រុង ពេល ប្រទេសខ្មែរ មាន សង្រ្គាម ជាមួយ ខ្មែរក្រហម ផង ជាមួយ យៀកកុង ផង។

ថ្វី បើ យ៉ាងនេះ ក៏ ដោយ , ខ្ញុំ កម្រ បាន ប្រទះ ហេុតការណ៍ភិតភ័យ គួរ អោយ ខ្លាច ដូច ជា ចោរប្លន់ ចោរឆក់ គ្រោះថ្នាក់ចរាចរណ៍ ចោរចាប់រំលោភ ជាដើម ។ល។ ព្រោះ ជា រឿង ដែល កម្រ កើត មាន... ។ មនុស្សម្នា ដែល ខ្ញុំ បាន ប្រទះ តាម ផ្លូវ សុទ្ធ តែ មាន ទឹកចិត្ត សប្បុរស គ្រប់គ្នា ។ ពេល ខ្ញុំ ខូច កង់ តាម ផ្លូវ , ខ្ញុំ រត់ ទៅ គោះ ទ្វារ ផ្ទះ គេ គឺ មាន អ្នក ចេញ មក ជួយ ដឹក ខ្ញុំ យក ទៅ ផ្ទះ ទាំង យប់ ដោយ សុខសប្បាយ ។ មាន អ្នកភូមិ ចាស់ៗ ធ្លាប់ ជួយ អង្គុយ យាម មាត់ ថ្នល់ ជួយ មើល ផ្លូវ រង់ចាំ អោយ ខ្ញុំ មក ដល់ ភូមិ វិញ ដោយ សុវត្ថិភាព ។ មាន អ្នក ហៅ ខ្ញុំ យក ចំណី ទៅ ញ៉ាំ នៅ ផ្ទះ ដោយ មិន គិត ប្រាក់ ព្រោះ គេ ចង់ លើក ទឹកចិត្ត ខ្ញុំ ថា ជា ក្មេង ឧស្សាហ៍ ព្យាយាម រៀនសូត្រ។ នៅ មាន អំពើ ល្អ ច្រើន ទៀត ដែល ខ្ញុំ បាន ទទួល ពី អ្នកស្រុក ដែល មាន ទឹកចិត្ត សប្បុរសធម៌ ចំពោះ អ្នកស្រុក អ្នកភូមិ ដូចគ្នា ដែល ខ្ញុំ មិន អាច រៀបរាប់ អស់ នៅ គ្រា នេះ...

កន្លង មក ជាង ៤០ ឆ្នាំ ហើយ , ខ្ញុំ រមែង រលឹកនឹកគុណ ដល់ សប្បុរសជន ទាំងឡាយ នោះ និង ចងចាំ នូវ សង្គម ដែល ខ្ញុំ ធ្លាប់ រស់នៅ បែប នោះ នៅ ក្នុង ចិត្ត ជាប់ ជានិច្ច មិន ដែល ភ្លេច មួយ នាទី ណា ឡើយ ... ហើយ ខ្ញុំ តែង គេង គិត រំពឹង ថា នឹង បាន ជួប អ្នកក្រុង អ្នកឃុំ អ្នកភូមិ ដែល មាន សន្តានចិត្ត ល្អសប្បុរស បែបនោះ សាជាថ្មី ទៀត ពេលណា ខ្ញុំ បាន វិល ចូល ស្រុកខ្មែរ វិញ ។ ប៉ុន្តែ ... លុះ ខ្ញុំ មាន ឱកាស បាន វិល ចូល មាតុប្រទេស ម្តង ណា , ខ្ញុំ ខក ចិត្ត ម្តង ហ្នឹង ព្រោះ ខ្ញុំ ប្រទះ ឃើញ សង្គម អ្នកចិត្តល្អ របស់ ខ្ញុំ កាន់ តែ ខ្សត់ មនុស្ស ដែល មាន ទឹកចិត្ត ល្អ ចំពោះ គ្នា ដូច្នេះ បន្តិចម្តងៗ...
😢😢😢😢😢😢😢

ឱ! ប្រទេសខ្មែរ អើយ ! តើ ព្រលឹង សប្បុរសធម៌ របស់ ព្រះមែ រត់ បាត់ ទៅណា អស់ ហើយ នៅ បច្ចុប្បន្ន នេះ? ពេល អាន ពត៌មាន ដង ណា... ខ្ញុំ ស្រក់ ទឹកភ្នែក ដង ហ្នឹង... 😢😢😢😢😢😢😢😢😢😢😢

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com