[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo: Personal NotesPosted: 2017-11-18 03:44:21   Replies: 0
ការពិសោធន៍

នៅ ខែ វិច្ឆិកា ឆ្នាំ ១៩៩០, មាន សប្បុរសជន មិន ស្គាល់ អត្តសញ្ញាណ ១ រូប (ក្រោយមក ទើប បាន ស្គាល់) បាន ផ្តល់ ប្រាក់ឧបត្ថម្ភ អោយ ខ្ញុំ ខ្ចី ប្រើ ១១ ម៉ឺន ដុល្លារ ដើម្បី រក ស៊ី ហើយ ចែក ប្រាក់ ចំណេញ គ្នា ម្នាក់ ពាក់ កណ្តាល ប៉ុន្តែ លោក ក៏ បាន បង្រៀន អំពី របៀប បណ្តុះ ប្រាក់ ដោយ ការប្រើ បញ្ញា។ ៤ ឆ្នាំ ក្រោយ មក , ខ្ញុំ បាន ប្រាក់ ចំណេញ យក ទៅ សង លោក វិញ គ្រប់ ចំនួន ហើយ ក៏ មាន សល់ ដើម ទុន ខ្លះ ទុក ធ្វើការ បន្ត ដើម្បី ចិញ្ចឹម ជីវិត យ៉ាង សុខសប្បាយ រហូត មក ដល់ សព្វថ្ងៃ។ ការពិសោធន៍ របស់ ខ្ញុំ ចំនួន ២៧ ឆ្នាំ កន្លង មក នេះ បាន បង្ហាញ អោយ ឃើញ ថា ការរកស៊ី ដែល ទទួល បាន នូវ ជោគជ័យ គាប់ ប្រសើរ ក៏ ព្រោះ ករណី ច្រើន យ៉ាង ៖
១- រក្សា ភាពសុចរិត ស្មោះត្រង់ ជាប់ ជានិច្ច មិន ថា ក្នុង ករណី ណា
២- មាន អធ្យាស្រ័យ និង ការយោគយល់ ចំពោះ អ្នកធ្វើការ រួម គ្នា
៣- រក្សា តម្លៃ មិត្តភាព និង សម្ពន្ធភាព មិន ក្បត់ មិត្ត រួម ការងារ ឬ រួម ហ៊ុន
៤- រក្សា ការគោរព ចំពោះ ពេលវេលា ធ្វើការងារ និង ចំពោះ កិច្ចសន្យា
៥- បម្រើ អតិថិជន ដោយ ការគោរព ក្នុង ភាតរមេត្រីភាព
៦- បែង ចំណែក ពី ភាគចំណេញ ចំនួន ១០% ក្នុង ១ឆ្នាំ ដើម្បី ផ្តល់ ជា សប្បុរសទាន ជូន ដល់ កម្មវិធី ផ្សេងៗ ក្នុង ស្រុក និង ក្រៅស្រុក ដើម្បី បណ្តុះបណ្តាល បញ្ញា ស្មារតី កុមារនិងយុវជន ក្រីក្រ ឬ ចាស់ជរា ពុំមាន ទីពឹង។
៧- មាន កំណត់ បែង ចែក ច្បាស់លាស់ ពី ព្រំដែន ការងារ និង ជីវិត ផ្ទាល់ ខ្លួន។
៨- មាន គម្រោង ការងារ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ច្បាស់លាស់។
៩- មាន គំនិត រចនាបថ ក្នុង ការងារ ដែល អាច ផ្លាស់ប្តូរ គម្រោង បាន យោង តាម កាលៈទេសៈ សេដ្ឋកិច្ច ក្នុង ស្រុក។
១០- រក្សា ទំនាក់ទំនង ល្អ ជាមួយ ក្រុមហ៊ុន បណ្តាញ ។
ដោយសារ គុណសម្បត្តិ ១០ ប្រការ នេះ ទើប ការងាររកស៊ី របស់ ខ្ញុំ បាន ទទួល ទំនុកទុកចិត្ត ពី មិត្ត រួម ការងារ និង ពី អតិថិជន នៅ តំបន់ ដែល ខ្ញុំ រស់នៅ ពេញ ទំហឹង ដោយ មិន បាច់ ចំណាយ លុយ ដាក់ ផ្សាយ ពាណិជ្ជកម្ម។
សូម ឧទ្ធិស ផល បញ្ញា នេះ ដល់ ម្ចាស់ ដើម ដែល ផ្តល់ ឱកាស អោយ ខ្ញុំ បាន ធ្វើ ដំណើរ ក្នុង ជីវិត បាន លឿន ហើយ ជោគជ័យ ជាង កាល ដែល ខ្ញុំ ដើរ ម្នាក់ឯង គ្មាន អ្នកតម្រែតម្រង់។
អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com