[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អរិយធម៌ខ្មែរPosted: 2017-03-25 11:43:12   Replies: 0
វិន័យភិក្ខុណី

ភិក្ខុនី ត្រូវកាន់សីល១០ ផង និង កាន់ "គរុធម៌ទាំង៨ប្រការ" ផង !
...... មិនងាយមានស្ត្រីណា បួសជាភិក្ខុនីបានទេ !!! ....
សីល១០​​ គឺ :
1 - បាណាតិបាតា .... (មិនសម្លាប់)
2 - អទិន្នាទានា .... (មិនលួច)
3 - អព្រហ្មចរិយា .... (មិនសេពមេថុន)
4 - មុសាវាទា .... (មិនកុហក)
5 - សុរាមេរយៈ .... (មិនប្រព្រឹត្តគ្រឿងញៀន)
6 - វិកាលភោជនា .... (មិនបរិភោគក្រោយថ្ងៃត្រង់ រហូតអរុណរះ)
7 - នច្ចគីតវាទិតៈ ....(មិនសប្បាយ តែងខ្លួន ល្បែង របាំ កន្ទុយលេខ)
8 - ឧច្ចាសនយៈ .... (មិនតាំងទីដំណេក ហួសប្រមាណ)
9 - និមន្ត បិណ្ឌបាត្រ ...
10 - រស់នៅ តែក្នុងវត្ត ....
គរុធម៌៨ប្រការ គឺ :
1 - វស្ស សតុប សម្បនាយ ....
ភិក្ខុនី ត្រូវតែគោរព និង ថ្វាយបង្គំភិក្ខុ (ដែលជាភេទបុរស) ....
2 - ន. ភិក្ខុនិយា អភិក្ខុកេ អាវាសេ ....
ភិក្ខុនី មិនត្រូវចាំវស្សានៅទីណា ដែលគ្មានភិក្ខុឡើយ ! ....
3 - អន្វទ្ធមាសំ ភិក្ខុនិយា ភិក្ខុសំឃតោ ....
១ខែ២ដង ភិក្ខុនីត្រូវតែទៅទទួល ឧបោសថ១ និង ឧ៌វាទ១ ពីគណភិក្ខុសង្ឃ ! ....
4 - វស្សំ វុត្ថាយ ភិក្ខុនិយា ឧភតោសំឃេ ....
ក្រោយបានចាំវស្សាហើយ ភិក្ខុនីត្រូវសំដែងសំឃកម្ម ដល់សំណាក់ភិក្ខុផង ដល់សំណាក់ភិក្ខុនីជាមួយគ្នាផង នូវអ្វីដែលខ្លួនបានឃើញ បានឮ និង បានសង្សៃ ! ....
5 - គរុធម្មំ អជ្ឃាបនាយ ភិក្ខុនិយា ឧភតោសំឃេ ....
បើប្រព្រឹត្តខុសនិង គរុធម៌ នេះ, ភិក្ខុនី ត្រូវតែទទួល "បរិវាស" នៃក្រុមជំនុំ "សំឃាទិសេស" ពីពួកភិក្ខុផង និង ពីពួកភិក្ខុនីគ្នាឯងផង ! ....
6 - ទ្វេវាស្សានិ​​ ឆសុ ធម្មាសុ សិក្ខិត សិក្ខាយ ....
ស្ត្រី ដែលបំរុងបួសជាភិក្ខុនី ត្រូវតែសិក្សា គរុធម៌៦ប្រការ តំបូងនេះ ឲ្យបានគ្រប់ ២ឆ្នាំសិន ទើបអាចទទួល "ឧប្បសម្បទា" ពីពួកភិក្ខុ និង ពួកភិក្ខុនីទាំងឡាយបាន​ ! ....
7 - ន. ភិក្ខុនិយា កេន ចិ បរិយា យេន ភិក្ខុ ....
ទោះជាហេតុអ្វីក៏ដោយ ភិក្ខុនី មិនត្រូវស្តីបន្ទោស ឬ ជេរប្រមាទភិក្ខុឡើយ ! ....
8 - អជ្ជតគ្គេ ឧ៌វដោ ភិក្ខុនីនំ ភិក្ខូសុ វចនបថោ អនោវដោ ភិក្ខូសុ វចនបថោ អយម្បិធម្មោ សក្កត្វា គរុកត្វា មានេត្វា​ បូជេត្វា យាវជីវំ អនតិក្ក​ មនីយោ ។
ពីនេះតទៅ ភិក្ខុនីត្រូវជាប់ហាមឃាត់ :
- មិនឲ្យដាក់ឧ៌វាទ ឬ ទូន្មានដល់ភិក្ខុអង្គណាឡើយ !
- តែភិក្ខុនី មិនអាចហាមឃាត់ដល់ភិក្ខុអង្គណា ដែលដាក់ឧ៌វាទ ឬ ទូន្មានដល់ភិក្ខុនីវិញជាដាច់ខាត !
- ភិក្ខុនី ត្រូវតែអនុវត្តន៍ "គរុធម៌ទាំង៨ប្រការ" នេះ
ដោយគោរព ដោយប្រតិបត្តិ ដោយសសើរ និង ដោយបូជា មិនឲ្យប្រព្រឹត្តកន្លងប្រការណា១ អស់១ជីវិត !!!​ ។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com