[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo: Personal NotesPosted: 2017-03-18 10:46:46   Replies: 0
រើសស្រូវ

កាល នៅ តូច, ខ្ញុំ បាន ចូល រៀន ថ្នាក់ កុមារដ្ឋាន ដែល សិស្ស ២៦ នាក់។ នៅ ដំណាច់ ឆ្នាំ សិក្សា ខ្ញុំ បាន ទទួល ចំណាត់ ថ្នាក់ លេខ ២៦។ ពេលនោះ ខ្ញុំ ត្រេកអរ ណាស់ ព្រោះ គិត ថា ខ្ញុំ បាន លេខ ខ្ពស់ ជាង គេ។ មក ដល់ ផ្ទះ ក៏ ត្រូវ ម៉ែពុក បន្ទោស ហើយ អោយ ខ្ញុំ អង្គុយ រែង ស្រូវ ដែល ទើប កិន ហើយ ២៦ កញ្ច្រែង ដើម្បី យក អង្ករ ដើម អោយ បាន មួយ កញ្ច្រែង ហើយ អោយ អង្គុយ រើស ស្រូវ ម្តង មួយ គ្រាប់ ពី ក្នុង អង្ករដើមសុទ្ធ មួយ កញ្រ្ចែង នោះ អោយ អស់ រហូត សល់ នៅ សល់ តែ អង្ករ សុទ្ធ ដី ស រលួន ស្អាត គ្មាន បាក់ មួយ។

កាល នោះ ខ្ញុំ មិន យល់ ទេ ថា ហេតុអី បាន ជា ម៉ែពុក លោក ដាក់ ទោស ខ្ញុំ ដូច្នេះ។ លោកឳពុក ខ្ញុំ បាន ប្រាប់ ថា "នៅ ពេល កូន ពិចារណា ឃើញ ហេតុផល ហើយ កូន នឹង រៀន បាន លេខ ១ វិញ ដោយ ខ្លួន ឯង មិន បាច់ នរណា ប្រដៅ ទៀត ឡើយ"។ ខ្ញុំ្ បាន ខិតខំ រាល់ថ្ងៃ ពិចារណា ប្រយោគ មួយ ឃ្លា នេះ អស់ ជា ច្រើន ឆ្នាំ ។ លុះ ខ្ញុំ ប្រលង ចូល អនុវិទ្យាល័យ ទើប ខ្ញុំ ពិចារណា ចេញ ចម្លើយ ហើយ ខ្ញុំ ក៏ ចាប់ រៀន ពូកែ បាន ពិន្ទុ ប្រសើរ រហូត តមក ដោយ មិន មាន នរណា ប្រដៅ អោយ ខំ រៀន ឡើយ។

សូម ជូន នាទី នេះ ទៅ បងប្អូន ទាំងអស់ ពិចារណា លេង ថា តើ ការរែង ស្រូវ កិន ហើយ ដើម្បី យក អង្ករ ដើម សុទ្ធ ពុំ មាន លាយ គ្រាប់ ស្រូវ ផ្តល់ គំនិត អ្វី ខ្លះ ដល់ យើង ក្នុង ជីវិត? សូម ឆ្លើយ លេងៗ តាម ការ គួរ!!

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com