[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo: Personal NotesPosted: 2017-02-27 13:27:38   Replies: 0
អំពិលអំពែក

នៅ ពី ក្រោយ ផ្ទះ ខ្ញុំ មាន បឹង ទឹក ធំ មួយ ដែល រដ្ឋ ជីក សម្រាប់ បញ្ចៀស ទឹក ភ្លៀង កុំ អោយ ជន់ លិច ផ្លូវ លិច ផ្ទះ, មាន សួន ព្រៃ ធម្មជាតិ ដែល គេ ទុក អោយ ដើម ឈើ និង ផ្កា ព្រៃ ដុះ លំអ ជីវិត សម្រាប់ មនុស្ស ដើរ កំសាន្ត ក្រោយ ពេល ធ្វើការ និង នៅ ចុង សប្តាហ៍។ មិន តែ ប៉ុណ្ណោះ បឹង និង សួន ឧទ្យាន ធម្មជាតិ នេះ បាន ទុក នៅ ជា ជម្រក សម្រាប់ សត្វ ព្រៃ រស់ នៅ មាន ឈ្លូស ក្តាន់ ទន្សាយ មាន់ទោ ទាព្រៃ ក្ងានព្រៃ កំបុ្រក កន្ថឹក និង សត្វស្លាប តូចៗ ស្រស់ស្អាត ច្រើន ពូជ អំបូរ។

បន្ថែម ពី លើ នោះ ទៅ ទៀត, រៀង រាល់ ពេល ក្រោយ ភ្លៀង ធ្លាក់, មាន អំពិលអំពែក ហើរ ចេញ លំអ ភ្លឺផ្លេកៗ ស្រស់ស្អាត កាត់ ស្បៃ ក្បាល ព្រលប់ ដើមរាត្រី។ ខ្ញុំ ស្វាមី និង កូន តែង នាំ គ្នា ចេញ ទៅ ឈរ កំសាន្ត លេង នៅ ក្រោយ ផ្តះ, បាន ថត រូប កាល ខ្លះ, មិន បាន ថត ខ្លះ ប៉ុន្តែ ទិដ្ឋភាព ដ៏ ស្រស់ ស្អាត ទាំងនោះ តែង នាំ អោយ អារម្មណ៍ យើង ស្រស់ ថ្លា រីករាយ ក្សេមក្សាន្ត រលប់ បាត់ អស់ ភាព អវិជ្ជមាន នៅ ក្នុង ជីវិត ដែល យើង បាន ប្រទះ កន្លងមក។

ដួងចិត្ត ដែល មាន សន្តិភាព រមែង នាំ មក នូវ បញ្ញា។  ការចំណាយ ពេលវេលា ក្នុង ជីវិត ជាមួយ ធម្មជាតិ ដ៏ ត្រកាល បាន ធ្វើ អោយ អារម្មណ៍ ខ្ញុំ សុខ រមនា។ ពេល ខ្ញុំ វិល ចូល ផ្ទះ វិញ, ខ្ញុំ រមែង មាន កម្លាំងចិត្ត អស្ចារ្យ ក្នុង ការ ប្រយុទ្ធ ប្រដេញ បញ្ចេញ បញ្ញា ក្នុង ការ សរសេរ ចែក រំលែក ជូន ពិភពលោក ថែម ទាំង អាច មាន គំនិត និង បញ្ញា សម្រាប់ ដោះស្រាយ ជីវិត នៅ ថ្ងៃ ស្អែក ជា បន្ត ដោយ ការ អង់អាច និង ជំនឿ មុតមាំ លើ សមត្ថភាព របស់ ខ្លួនឯង។ ពេលនោះ ខ្ញុំ បាន ប្រទះ ជោគជ័យ ជា ច្រើន រហូត ចង់ សរសេរ ក៏ សរសេរ មិនទាន់។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com