[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo: Personal NotesPosted: 2017-02-24 01:19:17   Replies: 0
2-23-1990

ថ្ងៃ នេះ ខែ នេះ កាល ពី ២៧ ឆ្នាំ មុន ៖

ខ្ញុំ ដើរ ចេញ ពី សាល ក្រម តុលាការ ដើម្បី ត្រលប់ ចូល ការិយាល័យ វិញ នៅ អាគារ ផ្សេង មួយ ទៀត ត្រូវ ដើរ ឆ្លង ភ្លើង ស្តុប ពីរ ទើប ដល់។ នៅ ពេល នោះ ភ្លៀង លាយ គ្រាប់ ព្រិល កំពុង ចាប់ ផ្តើម បង្អុរ មក លើ ដី ប្រស់ៗ។ ខ្ញុំ ក៏ អោប កាតាប ឯកសារ អោន មុខ ខំ រត់ យ៉ាង លឿន ដើម្បិ អោយ ឆាប់ ដល់ កន្លែង ជ្រក ស្រាប់ តែ ខ្ញុំ បាន ឮ សម្លេង កូក ហៅ ៖
- Hey Miss! Stop! Stop!! Miss!
ខ្ញុំ ក្រលេក ទៅ ក្រោយ ឃើញ បុរស សក់ កន្ទ្រីងកន្ទ្រើង ម្នាក់ កំពុង កាន់ របស់ អ្វី មួយ នៅ ក្នុង ដៃ ពណ៌ ខ្មៅៗ ដើរ ផង លើក ដៃ ហុច របស់ នោះ ផង មក រក ខ្ញុំ តែ ខ្ញុំ មើល មិន ច្បាស់ ទេ ព្រោះ សរសៃ ភ្លៀង ក្រាស់ បន្តិច ណាមួយ គ្រាប់ ភ្លៀង ក៏ ចូល ភ្នែក ផង រិត តែ មើល លែង ច្បាស់។ ដោយ ក្តី ភិតភ័យ ខ្លាច ចំពោះ រូបរាង របស់ គាត់, ខ្ញុំ រត់ កាន់ តែ លឿន សំដៅ ចូល ទៅ កាន់ អាគារ ឡើង ជណ្តើរ ទៅ ជាន់ ទី ៥ ចូល បន្ទប់ ធ្វើការ។

ដល់ បន្ទប់ មិន បាន ពីរ នាទី ផង ស្រាប់ តែ មាន ទូរសព្ទ រោទិ៍ ឡើង។ ខ្ញុំ លើក ទទួល។ នោះ គឺ ជា សម្លេង ទូរសព្ទ មក ពី ប៉ុស្តិយាម Sheriff ដែល នៅ ល្បាត អាគារ រដ្ឋ ដែល ខ្ញុំ ធ្វើការ។
- Ms. Keo?
- Yes Sir!
- Someone just drop off your purse at our office. You had dropped it in the middle of the street on your way back from the court house. (មាន គេ ទម្លាក់ កាបូប ប្រើ ផ្ទាល់ ខ្លួន របស់ អ្នកស្រី នៅ ប៉ុស្តិយាម។ គេ ថា អ្នកស្រី បាន ជ្រុះ នៅ កណ្តាល ផ្លូវ នៅ ពេល ឆ្លង ចេញ មក ពី អាគារ តុលាការ។)
ខ្ញុំ ភ្ញាក់ ស្មារតី ព្រើត បែរ មើល លើ តុ ឃើញ តែ កាតាប ធ្វើការ មួយ បាត់ កាបូប ផ្ទាល់ ខ្លួន ជ្រុះ នៅ ឯណា មិន ដឹង។ បន្តិចមក ខ្ញុំ បាន ចុះ ទៅ ទទួល កាបូប របស់ ខ្ញុំ វិញ ដោយ បាន ឆែក មើល ឃើញ ថា នៅ ឥវាន់ គ្រប់ ទាំងអស់ ឥត មាន បាត់បង់ អ្វី ទេ ក្រៅ តែ ពី ការ សើម ទទឹក ដោយ ដំណក់ គ្រាប់ ភ្លៀង!!

អ្វី ដែល គួរ អោយ សោកស្តាយ ក្នុង ចិត្ត បំផុត នោះ គឺ ខ្ញុំ មិន បាន អរគុណ បុរស ចម្លែក មួយ រូប នោះ ដោយ ផ្ទាល់!! ខ្ញុំ រមែង ចងចាំ អំពើល្អ នេះ រហូត មក ថ្វី បើ ខ្ញុំ មិន ចាំ មុខ សប្បុរសជន នោះ ក៏ ដោយ។

< កុំ សម្លឹង មនុស្ស វាយ តម្លៃ ត្រឹម តែ សំបក ក្រៅ -- ទឹកចិត្ត ទេ ដែល ជា តម្លៃ ពិត ប្រាកដ របស់ បុគ្គល និមួយៗ!!>

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com