[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo: Khmer Sentimental poemsPosted: 2016-09-20 21:49:39   Replies: 0
ប៉ៃលិនសុបិនកូឡា

ប៉ៃលិនសុបិនកូឡា

ឱខែត្រប៉ៃលិនវរិន្ទស្នេហ៍ ដែនដីពុកម៉ែទីស្នេហា
ផ្តល់ម្លប់ត្រជាក់ជូនញាតិការ ភូមាកូឡារស់សប្បាយ។

ដីកប់មាសប្រាក់ឆ្លាក់ទឹកចិត្ត វិហារប្រណីតល្បីសុះសាយ
តំណាងសាមគ្គីល្អវែងឆ្ងាយ កូឡាឆោមឆាយនិងខេមរា។

រាប់ទៅហៅមកជាប្អូនបង រិតខ្សែចំណងឆ្លងទេសា
ភូមាខេមរតន៍ទ្រព្យស្នេហា ឆ្លងកាលកប្បការមិនស្រកស្រុត។

កូឡាក្លាយខ្មែរប្រែព្រោះស្និទ្ធ ចំណងទឹកចិត្តល្អមរកត
រស់ប្រទេសខ្មែរជាកុលបុត្រ ជ្រោមជ្រែងខេមរតន៍រុងរឿងជ័យ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

រូបភាព៖ ភ្នំយ៉ាត (Sun Pora)

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com