[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អរិយធម៌ខ្មែរPosted: 2016-09-14 00:58:25   Replies: 0
យុវវ័យ

សិក្សាភាសាខ្មែរ៖

១- យុវវ័យ = យុវ (ក្មេង) + វ័យ = វ័យក្មេង = ភាពដែលនៅក្មេង (អរូបនាម)

ឧ​ទាហរណ៍ ៖ នៅយុវវ័យ យើងប្រុសស្រី គប្បីចូលសិក្សា

២- យុវជន = យុវ + ជន (មនុស្ស) = អ្នកដែលមានវ័យក្មេង (សមូហនាម សម្រាប់ទាំងប្រុសទាំងស្រី ទូទៅ) (រូបនាម)

ឧ​ទាហរណ៍ ៖ គណកម្មការចលនាយុវជន ដើម្បីប្រជាធិបតេយ្យ
នៅទីនេះ គេសំដៅទៅលើ "មនុស្សទាំងឡាយ ទាំងប្រុសទាំងស្រី ដែលមានវ័យក្មេង ហើយដែលធ្វើ សកម្មភាពការងារ ធ្វើការដើម្បីប្រជាធិបតេយ្យ

៣- យុវនារី = យុវ + នារី = នារីវ័យក្មេង (រូបនាម)

៤- យុវតី (ក្លាយមកពី យុវវតី = យុវ + វតី (មកពីពាក្យថា វន្ត (ប្រុស) វន្តី(ស្រី) ) = នារីវ័យក្មេង (រូបនាម)

៥ - យុវ័ន = ភាសាសរសេរបង់ក្លាយ មកពីពាក្យដើម យុវវន្ត = យុវ + វន្ត = ប្រុសក្មេង (រូបនាម)

(ពាក្យ យុវ័នយុវតីនេះ មានប្រើច្រើនជាងគេ នៅសម័យសង្គមនិយម ឧ. កងយុវ័ន ចម្រៀងយុវ័នយុវតី។)

ដូច្នេះ ពេលណាយើងប្រើពាក្យថា យុវវ័យ គឺសំដៅ លើអាយុ ឬ វ័យ តែមិនសំដៅ ទៅលើបុគ្គលភាពទេ។ តែចំណែក ពាក្យ ទី ២ ៣ ៤ និង ៥ ទើបគេប្រើសំដៅបុគ្គល។

នៅបច្ចុប្បន្ន មានបងប្អូនយើងច្រើនណាស់ ជាពិសេស បងប្អូនពិធីករ ទូរទស្សន៍និងវិទ្យុ បានច្រឡំប្រើពាក្យ យុវវ័យ (អរូបនាម) មកប្រើសំដៅទៅរកមនុស្សដែលមានវ័យក្មេង យុវជន (រូបនាម) ទៅវិញ។ ដូច្នេះ សូមជួយសម្រួល និង កែតម្រូវ ទាំងអស់គ្នា ដើម្បីអោយត្រូវ នឹងវេយ្យករណ៍ អក្ខរាវិរុទ្ធខ្មែរ ឡើងវិញ។

អ្នកស្រី កែវ ច័ន្ទបូរណ៍




English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com