[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អរិយធម៌ខ្មែរPosted: 2016-09-13 23:13:59   Replies: 0
ល្ខោនបាសាក់

ល្ខោនបាសាក់ មិនមែនជារបស់ខ្មែរសុទ្ធនោះទេ តែជាកម្លាយល្ខោន មកពីល្ខោនចិន តាំងពីរបៀបច្រៀង បទភ្លេង ម៉ូដស្លៀកពាក់ និង ក្បាច់គុន។ ល្ខោននេះ បានបង្កើតថ្មី បង់ក្លាយទៅជាបែបខ្មែរ ដោយយកតួស្រី ស្លៀកពាក់បង់ក្លាយ ពីល្ខោនចិន មកលាយនិងក្បាច់សម្លៀកខ្មែរ ប៉ុន្តែ នៅតែមានក្លាយក្បាច់ចិន នៅលើការប៉ាក់ឌិន ពណ៌ និងក្បាច់ក្បាំង។ ចំណែកតួប្រុស ស្លៀកពាក់ដូចចិន ប្រហែល៩០័% ឯណោះ ស្ទើរពុំមានលាយ សារធាតុដើមជាខ្មែរឡើយ។

នៅកម្ពុជាក្រោម មានគេនិយមច្រើន ដោយសារមានយួនចូលទៅមក មើលល្ខោននេះដែរ ព្រោះយួននិងចិន មានវប្បធម៌ស្រដៀងគ្នាច្រើន។ ចំណែកនៅភាគកណ្តាល មានគេនិយមខ្លះ អត់ខ្លះ។ បើនៅកម្ពុជាលើ គឺគេសឹងពុំដែលឃើញ ល្ខោនបាសាក់ឡើយ គេមានតែ ការសម្តែងយីកេប៉ុណ្ណោះ។

ដូច្នេះ យើងមិនពិបាកនឹងទាយទេ ថាតើហេតុអ្វី ខ្មែរកណ្តាល មិនសូវចូលចិត្តល្ខោនបាសាក់ ព្រោះល្ខោននេះ ពុំបានបង្កប់ព្រលឹងខ្មែរ នៅក្នុងនោះឡើយ គឺបង្កប់ដោយ ព្រលឹងវប្បធម៌ចិន ច្រើនជាជាង។

នៅត្រង់នេះដែរ ខ្មែរទូទៅខ្លះ ប្រហែលពុំហ៊ានសារភាពទេ ថាយើងកំពុងលួចចម្លងវប្បធម័ របស់គេ មកធ្វើជារបស់ខ្លួន ហើយជួយផ្សព្វផ្សាយ អោយវប្បធម៌គេរីកចម្រើន ពេញផ្ទៃប្រទេស ដោយយកលេសថា ជាកេរមរតក របស់ដូនតាខ្មែរសុទ្ធសាធ។

សូម្បីតែយីកេ ក៏យើងចម្លងពីគេ មកបង់ក្លាយ ជារបស់យើងដែរ។ បើយើងសង្កេតពិនិត្យអោយមែនទែន ទំនុកចម្រៀងខ្លះៗ នៅក្នុងល្ខោនយីកេបុរាណ យើងស្តាប់មិនបានទេ ព្រោះសុទ្ធតែជាភាសា របស់ ជនជាតិផ្សេងៗ ក្រៅពីខ្មែរ។

ចំណែកល្ខោនខ្មែរវិញ គឺមានតែ ល្ខោនមហោរី ល្ខោនស្រមោល និង ល្ខោនពោល ទេ ដើមកំណើតនៅប្រទេសខ្មែរ។

អ្នកស្រី កែវ ច័ន្ទបូរណ៍
រូបភាព ៖ កំលោះរោងចក្រ៚

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com