[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2016-09-01 00:33:37   Replies: 0
ចម្ងល់ខ្លះៗ

ចម្ងល់ខ្លះៗ សម្រាប់ពិចារណាលេងៗ ៖

ប៉ុន្មានថ្ងៃនេះ មានការភ្ញាក់ផ្អើលជាខ្លាំងទាក់ទង ទៅនឹង ការលង់ទឹកស្លាប់ របស់មនុស្សច្រើនគ្នា នៅកោះរុង ដោយសារ មានក្រុមហ៊ុនមួយ បានយកចម្លាក់ព្រហ្ម ផ្សារភ្ជាប់នឹងជើងដែក ទៅទម្លាក់នៅបាតសមុទ្រ ដើម្បីជាការទាក់ទាញ ចំណាប់អារម្មណ៍ អោយមនុស្សជ្រមុជទឹកទៅលេង។ គេនិយាយតៗគ្នាថា ការស្លាប់ដោយលង់ទឹកនេះ គឺមកពីព្រះព្រហ្មខឹងច្រឡោត ដោយការចាប់ព្រះចងនឹងដែក ដាក់គុកនៅបាតសមុទ្រ ទើបព្រះដាក់បណ្តាសា អោយមនុស្សស្លាប់ដូច្នេះ។

អានរឿងនេះយូរទៅ ខ្ញុំចេះតែនឹកឆ្ងល់ ឆ្ងល់ហើយឆ្ងល់ទៀត ៖

១- ក្នុងឋានៈជាព្រះ ម្តេចក៏ចេះខឹងច្រឡោត ពុំមានសមាធិ?
២- ក្នុងឋានៈជាព្រះ ហេតុអ្វីខ្វះសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់ខ្លួន បែរទៅជាសងសឹក ខុសមនុស្ស -- ម្ចាស់ក្រុមហ៊ុនជាអ្នកបញ្ជា អោយទម្លាក់រូបព្រហ្ម ទៅបាតសមុទ្រ មិនត្រូវបណ្តាសាស្លាប់ទេ តែបែរជាទៅស្លាប់ ឯអ្នកស្រុកធម្មតាទៅវិញ?
៣- ក្នុងឋានៈជាព្រះ មានអច្ឆរិយភាពយ៉ាងអស្ចារ្យ ម្តេចបានក្លាយទៅជា ថប់ដង្ហើមក្នុងទឹកបាន? តើភាពអច្ឆរិយៈដ៏អស្ចារ្យ នោះបាត់ទៅណាអស់ហើយ? ម្តេចធ្លាក់ខ្លួនក្រោមអំណាច សំណាញ់ដែករបស់ឈ្មួញទៅវិញ?
៤- ក្នុងឋានៈជាព្រះ ម្តេចបានជាដាក់បណ្តាសា បង្ហាញកំហឹង និង ការគុំគួនសងសឹកដូច្នេះ? តើចរិតលក្ខណៈនេះ ជាចរិតព្រះ ឬ ចរិតមនុស្សពាល?
៥- ក្នុងឋានៈជាព្រះ ម្តេចមិនអាចជួយខ្លួន អោយនៅរក្សាភាពជាព្រះ មិនបាន? ជាពិសេស គឺអាចផ្តល់ នូវភាពត្រជាក់ត្រជុំសុខដុមរមនា និងសុខសុវត្ថិភាព ដល់សង្គមមនុស្ស ដែលទៅមុខទឹកសមុទ្រលេង? តើភាពជាព្រះដ៏ប្រសើរនេះ បានបាត់ទៅណា? ហេតុអ្វី?
៦- តើដុំថ្មឆ្លាក់ដោយដៃមនុស្សមួយដុំ អោយក្លាយជាមានរូប ដូចចម្លាក់អង្គរបាយ័ន អាចក្លាយជាព្រះ បានទេ? តើចម្លាក់នេះ បានទទួលអច្ឆរិយភាពរបស់ខ្លួន តាំងពីថ្ងៃណា? នរណាអភិសេក? ហើយចម្លាក់នេះ មានវេទមន្តអ្វីខ្លះទៀត ក្រៅពីធ្វើអោយមនុស្សស្លាប់ គួរអោយខ្លាចរអារ?

សូមជូនសំណួរ សម្រាប់ពិចារណាលេងៗ ជាមួយខ្ញុំ! សូមចែករំលែក យោបល់តាមការគួរ!

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com