[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Recipe: DessertPosted: 2016-06-08 07:37:24   Replies: 0
នំចាក់ចាន់

គ្រឿងផ្សំ

ម្សៅឆា ១វែក
ម្សៅខ្សាយ កន្លះវែក
ទឹក ១វែក
ស្ករ ១វែក
អំបិលចុងស្លាបព្រាកាហ្វេ
ខ្ទិះដូង ១វែក
ទឹកពូតពីស្លឹកតើយបុក កន្លះវែក ឬ ដាក់ទឹកល័ក្កសម្រាប់ធ្វើនំ ក៏បាន ដើម្បីបំបែកព័ណ អោយបានច្រើនមុខ

របៀបផ្សំ៖

១- យកទឹកសុទ្ធ ដាំអោយពុះ ដាក់ស្ករ និង អំបិលចូល អោយរលាយ ហើយលើកចុះទុកអោយត្រជាក់ឧណ្ហៗ

២- យកម្សៅឆា និង ម្សៅខ្សាយច្របល់លាយគ្នា រួចចាក់ទឹកស្ករចូល បន្ទាប់មក ចាក់ទឹកស្លឹកតើយពូត ចូលរួច កូរម្សៅ អោយរលាយម៉ដ្ឋសាច់ចូលគ្នា។

៣- ចាក់ម្សៅកូរ ចូលក្នុងចានរាប សម្រាប់ចំហុយ លៃអោយរាបស្មើ ហើយស្តើង។ លុះចំហុយឆ្អិនហើយ លើកចេញ យកខ្ទិះដូងលាបពីផ្ទៃខាងលើ ទុកអោយត្រជាក់បន្តិច ទើបចាក់ម្សៅឆៅ ជាន់ទីពីរ រួចដាក់ចំហុយអោយឆ្អិន។ បន្ទាប់មក យើងលើកចេញ យកមកលាបខ្ទិះដូង ទុកអោយត្រជាក់បន្តិច ទើបចាក់ជាន់ទី៣។ យើងធ្វើបែបនេះ រហូតដល់ ៧ ឬ ៨ជាន់។

៤- បើចង់បានពណ៌ប្លែកៗ សូមដាក់ទឹកស៊ីរ៉ូ ឬ ដាក់ល័ក្កសម្រាប់ធ្វើនំ ជំនួសទឹកស្លឹកតើយពូត។

៥- នៅពេលឆ្អិនគ្រប់ជាន់ហើយ យើងលើកចេញពីចង្រ្កាន ទុកអោយត្រជាក់ ទើបកាត់ជាបន្ទះវែង រួចបត់ធ្វើជារាងផ្កាកុលាប។

៦- បើមិនចង់េធ្វើជាផ្កាកុលាបទេ យើងអាចកាត់នំជាដុំបួនជ្រុង យកទទួលទាន តាមចំណូលចិត្ត។




English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com