[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo: Khmer Sentimental poemsPosted: 2016-04-21 00:48:45   Replies: 0
ចូលឆ្នាំនៅខន្តិយារាម

ចូលឆ្នាំនៅខន្តិយារាម

ខន្តិយារាមស្នាមស្និទ្ធផ្តិតស្នេហ៍ ផ្លរីដាថែផ្លែជុំជាប់ដើម
ខេមរាប្រជាជុំគ្នាផ្តួចផ្តើម សន្សំសន្សើមដង្ហើមទ្រព្យជាតិ។

ទាំងបវេណីរមណីយសត្រា ពុទ្ធិសាសនាចារជាប់មិនឃ្លាត
រៀងរាល់ចូលឆ្នាំចាំជួបគ្រប់ញាតិ អស់ខេមរជាតិញាតិផៅពង្សខ្មែរ។

ឆ្នាំនេះឆ្នាំថ្មីសិរីជ័យជោគ បងប្អូនវិលមកគរគោកអ៊ូរអែ
ជុំគ្នាប្រារព្ធគ្រប់អង្គដង្ហែ បុណ្យចូលឆ្នាំខ្មែរថែបវេណី។

មណ្ឌលសន្តិខន្តិយារាម ថ្ងៃនេះផ្តិតដាមស្នាមអនុស្សាវរីយ៍
គ្រប់គ្នាសង្ឃឹមញញឹមសោភី ជួបជុំមូលមីរទីឋានមង្គល។

គ្រប់ផៅសប្បាយក្អាកក្អាយគ្មានថ្លែង ចិត្តអស់ចំបែងលែងហើយអំពល់
ថ្ងៃនេះថ្ងៃជាវេលានិមល គ្រប់គ្នាបានយល់តែភាពសន្តិ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com