[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2016-01-09 10:25:19   Replies: 0
ក្រខុបបារាំង

ប្រយោជន៍ក្រខុបបារាំង៖

១- ហេតុអ្វីគេហៅថា ក្រខុបបារាំង?

- ព្រោះនៅជំនាន់អាណានិគមបារាំង ពពួកបារាំង ចូលចិត្តយកមកដាំលំអ នៅមុខអាគារវិឡា និង អាគាររដ្ឋការធំៗ ដើម្បីលំអ។

២- ហេតុអ្វីគេជ្រើសដើមក្រខុបនេះ មកដាំលំអលំនៅ មានតម្លៃមហាសាល?

- ក្រខុបជាពូជងាយដាំ ងាយដុះ មិនពិបាកថែ នៅខែប្រាំង អាចទ្រាំទ្រ អាកាសធាតុក្តៅហួតហែង មិនស្លោកស្លាប់ងាយៗ។

- មានផ្កាផ្លែគ្រប់រដូវ ជាលំនៅទាក់ទាញសត្វមេអំបៅ បក្សាបក្សីតូចៗផ្សេងៗ ដូចជា ចាប ពពេជ ពពូល មកចឹកលេង ខ្ញៀវខ្ញា គួរជាទីគយគន់ រមនាដួងចិត្ត។

- ក្មេងៗ ចូលចិត្តឡើងដើមក្រខុប បេះផ្លែឆីលេង ម៉្យាងមកពីមែកស្វិត មិនងាយបាក់ ហើយដើមទាប រាងធារាដូចឆ័ត្រ។

- គេអាចដាំហើយកាត់តម្រឹម អោយក្លាយជារាងឆ័ត្រ ដើម្បីផ្តល់ជាម្លប់ត្រឈៃ លំអទីធ្លាមុខផ្ទះផង និងបានដាក់អង្រឹង ដាក់ទោង អង្គុយយោលលេង អោយសប្បាយរីករាយចិត្តផង។

- ផ្លែក្រខុប មានរសផ្អែម ឆីលេង ។ តាមពាក្យចាស់បុរាណ លោកមានប្រសាសន៍ថា ក្រខុបមានប្រយោជន៍ សម្រាប់រំដោះរោគទល់លាមក និង ឆ្អល់ពោះ។ ប៉ុន្តែ គេហាមមិនអោយ ឆីក្រខុបទុំ នៅរដូវប្រាំង ខ្វះទឹកភ្លៀងទេ ព្រោះផ្លែទុំអាចមានដង្កូវ នៅខាងក្នុង។


អ្នកស្រី កែវ ច័ន្ទបូរណ៍





English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com