[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចំរៀងកុមារPosted: 2015-09-22 18:59:45   Replies: 0
ចង្រិត និង មេអំបៅ

ចង្រិត និង មេអំបៅ
មេសូធ្យ បទកាកគតិ ថ្នាក់អាទិកដ្ឋាន ជំនាន់សង្គមរាស្រ្តនិយម

មានមេអំបៅ--ស្លាបលឿងឆ្នូតខ្មៅ--ដំក្រហមស្លា
ហិចហើរក្នុងសួន--រេរាំដាក់ផ្កា--សំដែងរូបា--អួតបង្ហាញគេ។

គ្រានោះចង្រិត--សំដិលនៅជិត--មាត់រន្ធឃើញមេ
អំបៅរូបល្អ--ក៏កើតចិត្តគ្នេរ--ងាកបែប្រែរេ--តូចចិត្តខ្លួនឯង។

ថាអញចង្រិត--រូបខ្មៅក្រងិត--អាក្រក់ក្រៃលែង
នៅរន្ធក្នុងដី--ជាផ្ទះសម្បែង--កម្មអីព្រេងឯង--កើតជាសត្វអន់។

ក្សិណនោះមានក្មេង--មួយក្រុមរត់លេង--ក្នុងសួនកំសាន្ត
ក្រឡេកឃើញមេ--អំបៅកល្យាណ--កើតចិត្តចង់បាន--ក៏លើកគ្នាចាប់។

សត្វល្អដឹងខ្លួន--ខំគេចវេះពួន--ឆ្លេឆ្លាប្រញាប់
ហើរស្លន់ទៅមក--ប៉ះដៃក្មេងវ៉ាប់--ក្មេងលាដៃចាប់--ស្លាប់បង់កាយា។

រីឯចង្រិត--ឃើញហេតុប្រែចិត្ត--បាច់ចង់សង្ហា
វារចូលក្នុងរន្ធ--រួចគន់គិតថា--លាក់ខ្លួនអាត្មា--បានសុខសប្បាយ។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com