[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2015-09-08 00:42:03   Replies: 0
រំដួលនិងក្រវាន់

រូបទី១ ជា ផ្ការំដួល ។ រូបទី២ ជា ផ្កាក្រវាន់។
តើផ្កាទាំងពីរខុសគ្នាយ៉ាងណាខ្លះ?

១- ផ្ការំដួល មានដើមធំៗត្រឈឹងត្រឈៃ ស្លឹកស្តើងតូចៗគ្មានរោមទេ ចំណែក ផ្កាតូចៗ ត្របកស្តើងៗ មានក្លិនក្រអូបឈួល ច្រើនរីកចោលក្លិន នៅពេលព្រលប់។ ពេលផ្ការីក គឺរីកតែត្របកក្រៅ ចំណែកត្របកខាងក្នុង មានកម្រាស់ក្រាស់ ហើយនៅអោបក្រសោបជាប់គ្នាជានិច្ច មិនអាចមើលឃើញបណ្តូលទេ។

២- ផ្កាក្រវាន់ មានដើមទាបៗបែបជាគុម្ពោត ច្រើនដុះក្បែរមាត់ទឹក បឹងបួរ អូរ ស្ទឹង ឬជ្រោះ មានស្លឹកធំក្រាស់ៗ មានរោមក្រហមក្រមៅ។ ចំណែកផ្កាវិញ មានត្របកក្រាស់ ពេលរីក គឺត្របករបើកឡើង ទាំងពីរជាន់ អោយយើងមើលឃើញបណ្តូលក្នុង យ៉ាងងាយ។ ចំណែកក្លិនវិញ មានលក្ខណៈក្រអូបប្រហើរស្រាលៗ មិនឈួលខ្លាំងពេកទេ ហើយច្រើនរីកនៅពេលព្រឹក ចូលក្លិនក្រអូប ពេញមួយថ្ងៃ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com