ChanboKeo.com
| |
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ |
| | | | | | | | | | | | | | | | | | | | | | | | | | |
|
|
| Posted: 2015-08-30 08:11:28 | Replies: 0 |
កិច្ចសន្យាដី
 សូមអរគុណ ជាអតិបរមា ដល់សប្បុសជន វិនឡៃ និង ភរិយា ព្រមទាំងក្រុមគ្រួសារ ដែលមានទឹកចិត្តសប្បុរស បរិច្ចាគអំណោយ ជាដីមួយកន្លែង នៅភូមិក្បាលពាម ឃុំស្យា ស្រុកកណ្តៀង ខែត្រពោធិសាត់ ដើម្បីអោយយើងខ្ញុំ ពង្រីក មណ្ឌលសិក្សា បារមីបុណ្យ មួយខ្នង ដែលមានបីថ្នាក់ ទំហំ ៥មX១៨ម សម្រាប់កុមារាកុមារី នៅភូមិក្បាលពាម ចូលសិក្សាបង្កើនវិជ្ជា ជាសាធារណៈ ជំនាន់នេះ និងគ្រប់ជំនាន់តទៅ ។
ថ្វីបើសប្បុរសជន វិនឡៃ និង ភរិយា ពុំមែនជាអភិជន មានទ្រព្យសម្បត្តិច្រើនក៏ដោយ ប៉ុន្តែទឹកចិត្តសប្បុរសរបស់លោក មានទំហំធំធេងវិសាលក្រៃ ដែលបានចូលរួម ចែករំលែក ទានសប្បុរសនេះ ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងសទ្ធាជ្រះថ្លានឹងបុណ្យ ដោយពុំមានទាមទារ ជាសំណងតបស្នងវិញ ក្រៅពីបម្រើប្រយោជន៍សហគមន៍ ជាសាធារណៈ តែម៉្យាងប៉ុណ្ណោះ។
សូមចូលរួមជាមួយខ្ញុំ ដើម្បីជូនប្រសិទ្ធពរជ័យ ដល់លោក វិនឡៃ និង ភរិយា អោយលោកបានប្រទះតែសេចក្តីសុខចម្រើន និងសន្តិមង្គល តរៀងទៅ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ក្រៃលែងពីខ្ញុំ!!
|
|
|
|
|