[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ប្រវត្តិអ្នកប្រាជ្ញ អ្នកនិពន្ធ និងតារាល្បីៗPosted: 2015-07-30 19:22:29   Replies: 0
នួនកន

លោកនួនកន (1934-2002)

លោក​សាស្ត្រាចារ្យ​ នួន​ កន​ កើត​នៅ​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​១៩៣៤​ ក្នុង​ក្រុង​ភ្នំពេញ​ ។ លោក​ នួន​ កន​ ជា​សាស្ត្រាចារ្យ​នាដ​សាស្ត្រ​ នៃ​មហាវិទ្យាល័យ​ វិចិត្រ​សិល្បៈ​ភ្នំពេញ​។ លោក​បាន​ចូល​ជា​សមាជិក​អ្នក​និពន្ធ​ខ្មែរ​ តាំង​ពី​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​១៩៥៨​។

លោក​បាន​ទទួល​អាហារូបករណ៍​អាម៉េរិកាំង​ មូលនិធិ​អាស៊ី​ (Asia Foundation) នៅ​ភ្នំពេញ​។ ពី​ឆ្នាំ​ ១៩៦១​-១៩៦៥​ លោក​បាន​ទៅ​រៀន​សិល្បៈ​នាដកម្ម​ និង​ការដឹកនាំ​រឿងល្ខោន​ នៅ​ប្រទេស​បារាំង​ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ Pierr Valde ចាងហ្វាង​សាលា​ល្ខោន​ ឈ្មោះ​ Teartre Traoin​ ។ នៅ​ឆ្នាំ​ ១៩៦៦​ -១៩៦៧​ លោក​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​វិជ្ជាស្ថាន​សិក្សា​ល្ខោន​នាដកម្ម​ (Institude détudes théatrale) នៅ​សាកលវិទ្យាល័យ​ប៉ារីស​ទី​៣​ ស្ហោបោន​ (Paris III Sorbonne) ប្រទេស​បារាំង​។ ឆ្នាំ​ ១៩៦៧​-១៩៦៨​ លោក​បាន​ទៅ​សិក្សា​នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​អន្តរជាតិ​ ខាង​ការ​អប់រំ​សិក្សា​ និង​ស្រាវជ្រាវ​សិល្បៈ​នាដ​សាស្ត្រ​ CUIFERD នៅ​ Nancy ប្រទេស​បារាំង​ ហើយ​លោក​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​ជាន់​ខ្ពស់​ សិក្សា​នាដកម្ម​។

លោក​បាន​ត្រឡប់​មក​ភ្នំពេញ​ បំពេញ​ការងារ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ វិចិត្រ​សិល្បៈ​ភ្នំពេញ​ដដែល​។ ឆ្នាំ​១៩៧៤-១៩៧៦ លោក​បាន​ទទួល​អាហារូបករណ៍​អាម៉េរិកាំង​ មូលនិធិ​ជប៉ុន​ (Japan Foundation) នៅ​តូក្យូ​ ដើម្បី​ស្រាវជ្រាវ​ល្ខោន​បុរាណ​ ណូ​ (No) ។ បន្ទាប់​ពី​ខ្មែរ​ក្រហម​មក​កាន់​អំណាច​នៅ​ភ្នំពេញ​ លោក​មិន​អាច​ចូល​កម្ពុជា​វិញ​បាន​ លោក​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​រហូត​ដល់​ឆ្នាំ​ ១៩៩១​ ទើប​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​ជប៉ុន​ ជាមួយ​ភរិយា​ជា​ជនជាតិ​ជប៉ុន​។ ឆ្នាំ​ ១៩៩៣​ ដល់​ ១៩៩៦​ មហាវិទ្យាល័យ​ជាតិ​ខាង​ភាសា​បរទេស​ (Tokyo Gaikokugo Daigaku) នៅ​តូក្យូ​បាន​ទទួល​លោក​ឲ្យ​ធ្វើ​ជា​សាស្ត្រាចារ្យ​ភាសាខ្មែរ​។ ពេល​លោក​ចូល​និវត្តន៍​ លោក​បាន​ត្រលប់​ទៅ​រស់នៅ​ Long Beach សហរដ្ឋអាមេរិក​។

បើ​ទោះបីជា​នៅ​សហរដ្ឋអាមេរិក​ក្តី​ ឬ​នៅ​ជប៉ុន​ក្ដី​ លោក​ជា​អ្នក​ការពារ​រក្សា​វប្បធម៌​ អរិយធម៌​ខ្មែរ​យ៉ាង​សកម្ម​ និង​ជា​និរន្តរ​ ទាំង​ផ្នែក​សមាគម​ខ្មែរ​ ទាំង​ផ្នែក​មនុស្ស​ធម៌​។ លោក​ក៏​ជា​សិស្ស​ របស់​លោក​ហង្ស​ ធុន​ហាក់​ ជំនាន់​លោក​ ហង់​ ជួន​ និង​លោក​ឆេង​ ផុន​។ លោក​បាន​ទទួល​អនិច្ចកម្ម​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០០២​ វេលា​ម៉ោង​៩​ព្រឹក​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៦៨​ឆ្នាំ​ នៅ​ឡុងប៊ិច​ សហរដ្ឋអាមេរិក​។

ចំណែក​ឯ​ស្នាដៃ​សំខាន់​ៗ​របស់​លោក​ មាន​ដូចជា​រឿង​ល្ខោន​ និង​សិក្សា​កថា​ ដូច​បាន​រ៉ាយរ៉ាប់​ខាង​ក្រោម​៖

១. ស្នាដៃ​ពិសេស​មួយ​ របស់​លោក​ នួន​ កន​ គឺ​លោក​បាន​និពន្ធ​បទ​ភ្លេង​ និង​ចម្រៀង​ជាតិ​ សាវតារ​ខ្មែរ​ ដែល​យើង​គ្រប់​គ្នា​ច្រឡំ​ថា​ ជា​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជ​ ជួន​ ណាត​។ បទ​នេះ​ បាន​និពន្ធ​ឡើង​ នៅ​ថ្ងៃ​១២​ ខែ​កញ្ញា​ ឆ្នាំ​១៩៥៨​ ដោយ​លោក​ នួន​ កន​ យក​តាម​លំនាំ​បទ​បុរាណ​ខ្មែរ​ ដែល​មាន​ឈ្មោះ​ថា​ ស្រី​ខ្មែរ​ត្បាញ​ បាន​យក​ទៅ​ប្រកួត​ក្នុង​ទិវា​មហោស្រព​ជាតិ​ ឆ្នាំ​១៩៥៨​ បាន​ទទួល​រង្វាន់​ពាន​មាស​ ពី​មហាក្សត្រិយានី​ ស៊ី​សុវត្ថិ​ កុសមៈ​ នារី​រតន៍​ សិរី​វឌ្ឍនា​។

២. កម្រង​សិល្បៈ​សិក្សា​ ទំនុក​ច្រៀង​ និង​អក្សរ​ភ្លេង​ ឆ្នាំ​១៩៥៩​ មាន​ ៣៦​ទំព័រ​

៣. រឿង​ឧក្រិដ្ឋកម្ម​ និង​ទណ្ឌកម្ម​ ជា​រឿង​ល្ខោន​ ដែល​ប្រែ​សម្រួល​ ដោយ​ លោក​ នួន​ កន​ និង​ អ៊ុក​ សុជាតិ​ នា​ឆ្នាំ​១៩៧៣​ មាន​ ៧០​ទំព័រ​

៤. រឿង​ផ្កា​កណិការ​ ជា​រឿង​ល្ខោន​ សម្រួល​ពី​រឿង​កាកី​ បោះពុម្ព​នៅ​កាលីហ្វរនីញ្ញ៉ា​ ឆ្នាំ​១៩៨២​ មាន​ ៤២​ទំព័រ​

៥. សភាព​ខ្លះ​នៃ​អក្សរសាស្ត្រ​ខ្មែរ​ គឺ​ជា​សិក្សា​កថា​ តូក្យូ​ ១៩៩៧​

៦. កម្រង​អត្ថបទ​សិក្សា​កថា​ នៅ​ឡុងប៊ិច​ ឆ្នាំ​១៩៩៩​ មាន​៤២​ទំព័រ​

៧. រឿង​ព្រលឹង​ចង​ពៀរ​ ជា​រឿង​ល្ខោន​ (ខ្សែ​អាត់​សម្លេង​) នៅ​ឡុង​ប៊ិច​ ឆ្នាំ​១៩៩៩​

៨. រឿង​ព្រលឹង​យុត្តិធម៌​ ជា​រឿង​ល្ខោន​ (ខ្សែ​អាត់​សម្លេង​) នៅ​ឡុងប៊ិច​ ឆ្នាំ​១៩៩៩​

៩. រឿង​រទេះ​ដឹក​ឥដ្ឋ​ ប្រែ​សម្រួល​ពី​នាដកម្ម​សំស្ក្រឹត​ ដែល​បាន​ប្រែ​ជា​ភាសា​បារាំង​ ឆ្នាំ​២០០០​ មាន​ ១១៣​ទំព័រ​

ខាង​ក្រោម​នេះ​ជា​ទំនុក​ចម្រៀង​ដើម​ របស់​បទ​ចម្រៀង​ "សាវតារ​ខ្មែរ​" លំនាំ​បទ​មហោរី​ខ្មែរ​ ឈ្មោះ​ថា​ ស្រី​ខ្មែរ​ត្បាញ​ ៖

១) ខ្មែរ​អើយ​ចូរ​ចាំ​ជាក់​ថា​ តាម​សាវតារ​ ជាតិ​ខេមរា​ ធ្លាប់​តែ​ថ្កើង​ ទឹកដី​ខ្មែរ​ធំ​ ទូលំ​ទូលាយ​ សុះសាយ​រុងរឿង​ គេ​ឯង​​តែង​

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com