[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2015-07-08 00:44:42   Replies: 0
កសិកម្មប្ញស្សី

កសិកម្មដាំប្ញស្សីយកទំពាំង
http://chanbokeo.com/index.php?gcm=1411&grid=142933>op=5233

ប្ញស្សីជាដំណាំងាយដាំងាយថែ ហើយឆាប់បានផលជាទំពាំង សម្រាប់បរិភោគ ។ របៀបដាំប្ញស្សី មានដូចខាងក្រោមនេះ ៖

១- ជ្រើសរើសពូជប្ញស្សី៖ យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជា ពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម។ ដើមប្ញស្សីណា ដែលមានភ្នែកល្អ នៅថ្នាំង ជាប្ញស្សី ដែលដាំឆាប់ដុះ ឬ ក៏ជ្រើស កាត់យក ខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយ បម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំ នៅអន្លង់ផ្សេងទៀត។

២- មុននឹងដាំ គេត្រូវជីកអន្លង់ ធ្វើដីអោយរសោះៗបន្តិច បើដីម្តុំនោះស្អិតពេក សូមចិញ្ច្រាំចំបើងដាក់លាយ អោយរសោះៗ ទើបប្រស់ទឹកអោយសើម។

៣- ពេលដាំ គេមិនបាច់ច្រិបប្ញស នៅថ្នាំងប្ញស្សីចេញឡើយ គឺទុកដើម្បីអោយ ប្ញស្សីលាស់ខ្នែងថ្មី បន្ថែមទៀត ច្រើនជាងមុន។

៤- គេត្រូវដាំប្ញស្សី ប្រហែល បីតឹក ទៅកន្លះម៉ែត្រ ឆ្ងាយពីគ្នា។ បើដាំ ជាកូនទំពាំង សូមលុបដីអោយជិត ទុកចុងទំពាំង បនិ្តចអោយផុតពីដី។ បើដាំថ្នាំង សូមលុបដីអោយបាត់ថ្នាំងប្ញស្សី ប៉ុន្តែ ទុកចុងត្រួយខ្នែង អោយផុតចុងពីដី។

៥- នៅពេលប្ញស្សីចាប់ផ្តើមចាក់ប្ញស សូមឧស្សាហ៍ប្រស់ទឹក យកចំបើងគ្របគល់ ដើម្បីរក្សាសំណើម អោយត្រជាក់គល់។

៦- ពេលប្ញស្សីចាប់ផ្តើមសាយគុម្ព សូមឧស្សាហ៍ជ្រោយដីពូនគល់ នោះទំពាំងនឹងមានលាស់ កាន់តែច្រើន។ បើមានស្លឹកចាស់មែកចាស់ សូមបោសដុតចេញ ហើយយកទឹកពន្លត់ ផេះឬស្សីនឹងក្លាយជាដីជីរ សម្រាប់ទំពាំងក្រោយដុះដាល។

៧- ពូជប្ញស្សីខ្លះ ផ្តល់ទំពាំងធំៗ តែមិនសូវច្រើនទេ ដូចជាប្ញស្សីបាយតុងជាដើម។ ពូជខ្លះទៀត ផ្តល់ទំពាំងច្រើន តែទំពាំងតូចៗ ដូចជា ប្ញស្សីព្រេចជាដើម។

៨- រដូវណា ក៏ជារដូវល្អ សម្រាប់ដាំប្ញស្សីដែរ បើនៅរដូវភ្លៀង យើងមិនសូវពិបាកស្រោចទឹកទេ បន្ទាប់ពីដាំហើយ។ បើនៅរដូវប្រាំង ត្រូវរក្សាគល់អោយសើម ដើម្បីអោយមានដុះទំពាំង។

៩- ប្ញស្សី មិនត្រូវការដាក់ជីរ អោយបានលាស់ទំពាំងទេ គឺត្រូវការតែដី និង សំណើម ប៉ុណ្ណោះ។ ជីរដែលល្អ គឺផេះដែលដុតស្លឹកនឹងមែកឬស្សីដែលចាស់ស្លាប់ ដុតហើយចាក់ទឹករួចយកទៅលប់គល់វិញ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com