[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2015-06-29 10:38:54   Replies: 0
ខ្លុយ

សៀងខ្លុយ

អង្គុយម្នាក់ឯងក្នុងមណ្ឌល អង្គរនិមលដែនប្រសិទ្ធ
ផ្លុំខ្លុយគ្រលួចហៅអស់មិត្ត ស្តាប់សៀងប្រណីតជាតិខេមរា។
សម្លេងស្រទន់បន្ទន់ចិត្ត ខ្លុយឬស្សីពិតតែចេស្តា
ផ្តិតមន្តសណ្តំអង្គទ័យា ស្តាប់ហើយរមនាក្នុងអារម្មណ៍។
ខ្លុយខ្មែរតាដូនពូនដល់ចៅ បទខ្មែរនិត្យនៅយ៉ាងភិរម្យ
លោមចិត្តលោមកាយអោយសុខុម ក្នុងដែនមនោរម្យប្រាសាទខ្មែរ។

ដោយអ្នកស្រី កែវច័ន្ទបូរណ៍

ខ្លុយមានអាយុរាប់ពាន់ឆ្នាំមកហើយ ។ Annale Extreme Oriant ឆ្នាំ១៩៣៥ ទំព័រ១២ សរសេរថា ៖ នៅសម័យនគរភ្នំ សតវត្សទី៣ (ឆ្នាំ២៤៣) ទូតខ្មែរបានធ្វើតង្វាយ ទៅស្រុកចិន នូវក្រុមភ្លេងមួយក្រុម មានអ្នកផ្លុំខ្លុយផង ។ ខ្លុយជាឧបករណ៍ មានប្រជាប្រិយភាព ក្នុងសង្គមប្រជាពលរដ្ឋខ្មែរ ខ្លាំងណាស់ ព្រោះជាឧបករណ៍ភ្លេងមួយ ដែលងាយធ្វើ ងាយរៀន ងាយចេះ ជាងឧបករណ៍ដទៃ ។ ឧបករណ៍នេះ ប្រើមិនចំពោះ វង់ណាជាវង់ណា ឡើយ។ ជួនកាល គេផ្លុំលេង តែម្នាក់ឯង តាមវាលស្រែ តាមផ្ទះ តាមវត្តអារាម ឬតាមទីផ្សារ។ ជួនកាល គេប្រើ ជាមួយនឹង ឧបករណ៍ ដទៃទៀត ក្នុងវង់ភ្លេងមហោរី វង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ វង់ភ្លេងល្ខោនបាសាក់ និងវង់ភ្លេងប្រជាប្រិយផ្សេងៗទៀត ។ គ្រប់ឧបករណ៍ ដែលត្រូវប្រគំ ជាមួយខ្លុយ ត្រូវរឹតសំនៀងតាមខ្លុយទាំងអស់ ។

ខ្លុយប្រើខ្យល់ផ្លុំបាន២យ៉ាង ៖ កាលណាប្រគំឋ​ក្នុងវង់ភ្លេងការ សម័យទំនើប និង វង់ភ្លេងល្ខោនបាសាក់ ខ្លុយត្រូវ ប្រើ ខ្យល់ជាប់ដូចប៉ីអដែរ ដើម្បីតម្រូវទៅតាម លំនាំបទភ្លេងការ និង លំនាំបទភ្លេងបាសាក់ ដែលជាបទ មានលក្ខណៈ ត្រូវប្រើ សំនៀង លុញ គ្រលឺត តំអែតំអូញ ។ កាលណា ប្រគំក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ ឬវង់ភ្លេងដទៃទៀត ខ្លុយត្រូវប្រើខ្យល់ដាច់ ដើម្បីតម្រូវតាមបទភ្លេង ដែលមានលក្ខណៈចំៗ ត្រង់ៗ មានល្បឿនញាប់ ខ្លុយត្រូវរត់សាច់បទ ដូចឧបករណ៍ដទៃទៀតដែរ ។

ខ្លុយរបស់កម្ពុជា ធ្វើឡើង ដោយយកដើមឫស្សីពក មួយសាច់ ឬឫស្សីដទៃណា ដែលមានប្រហោង ប៉ុនម្រាមដៃ មានសំណុំ អាចធ្វើខ្លុយបាន ។ សម័យក្រោយនេះ គេអាចយកបំពង់ដែក បំពង់ជ័រ ឬក្រឡឹងឈើរឹងៗ ដូចជា ឈើនាងនួន ឈើគ្រញូង ឈើខ្មៅ ។ល។ ធ្វើជាតួខ្លុយ បានដែរ ។
ស្នូលដែលជា ប្រដាប់ផ្លុំ បញ្ចេញសំនៀង ត្រូវធ្វើឡើង ដោយប្រភេទឈើ ដែលមានសាច់ហាប់ ម៉ត់ជិតមិនបៀម ទឹក មិនឆាប់រីក ដោយសារទឹកមាត់ ដូចជាដើមត្របែក ជាដើម ។


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com