[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2015-06-21 22:02:15   Replies: 0
បវេណីគួរកែប្រែ

Repost: ទំនៀមទម្លាប់ប្រពៃណី មិនចម្រុងចម្រើន នៅក្នុងសង្គមខ្មែរ ដែលគួរកែប្រែ៖

១- ការគោរពលទ្ធិបុគ្គលនិយម៖ បើគេនិយមបុគ្គលណាហើយ គឹបុគ្គលនោះ ត្រូវតែល្អឥតខ្ចោះ សុទ្ធតែល្អឥតខ្ចោះ នៅក្នុងក្រសែភ្នែករបស់គេ ហើយ គេ អាចផាត់រំលងចោល នូវចំណុចខ្វះខាត មិនហ៊ាន ឬ មិនព្រមជួយកែលំអ ឡើយ មិនតែប៉ុណ្ណោះទេ ថែមទាំងជួយរារាំង មិនអោយមាន ការកែប្រែ អ្វីទាំងអស់។

២- វប្បធម៌ ខ្ពស់កប់ពពកជ្រកអាចម៍ជន្លេន៖ បើឃើញគេខ្ពស់ គឺប្រឹងសរសើរ ទូលក្រាប លើកតម្កើង ល្អអើយល្អ ប្រសើរអើយប្រសើរ
ដល់មេឃ ប៉ុន្តែ បើប្រទះ អ្នកទាប ក៏តាំងជាន់ពន្លិច ស្តែងតាមរយៈ សំដី ចរិត និង អកប្បកិរិយា ឃើញអ្វីបន្តិចក៏មិនត្រូវ មិនល្អទាល់តែសោះ គឺមើលឃើញតែ ចំណុចអាក្រក់ ចំណុចអាប់អួរ គ្មានថ្ងៃ ជាញាតិនិងគ្នាឡើយ។

៣- បើសិនជាគេមានទស្សនៈ ខុសពីខ្លួនវិញ គេនិងចាត់ទុក ភាគីម្ខាងទៀតនោះ ជាមនុស្ស ដែលមានទស្សនៈ ខុស ហើយ ចាត់ទុក ម្ចាស់ទស្សនៈ ជា សត្រូវសួពូជ ឬ ជាសត្រូវក្បត់ជាតិ។

៤- ទម្លាប់ផ្អើលតាមគ្នា ឈូឆរ ដូចទន្សាយផ្អែលផ្លែព្នៅជ្រុះ គ្រាន់តែឮអ្វីភ្លាម រត់ស្រ៊ូស្រ ថាថាតាមគ្នាភ្លែត ធ្វើតាមគ្នាភ្លាម ដោយមិនចាំបាច់ ពិចារណាអ្វីឡើយ។

៥- ទម្លាប់ប្រតិកម្មជេរប្រទេចផ្តាសារ និងប្រមាថ ដោយកំសួលអារម្មណ៍ បង្ខើចសុជីវធម៌របស់ខ្លួន ហើយបំភ្លេចនូវបញ្ញារបស់ខ្លួន ដើម្បី គិតពិចារណា និង ស្រាវជ្រាវវែកញែកហេតុនិងផល ក្នុងការស្វែងរកចំណុចស្រាយ អោយប្រសើរ។

៦- បវេណីវាយអែបស៊ីអប ៖ ការលើកសួយសារអាករ ទៅអោយអ្នកធំៗ ឬ វាយអែបស៊ីអប ជើងខោអ្នកធំ អ្នករាជការ ដើម្បីអោយបានទទួល បុណ្យបារមី គោរមងារ អំណាច និង មុខមាត់ ជាពិសេស គឺ ឳកាស កេងប្រវញ្ច ជាដើម។

៧- ទម្លាប់បញ្ជោរអ្នកធំ ជាន់កអ្នកតូច ៖ ការចូលចិត្តស្តែងប្ញក បង្ហាញថា សំដីអ្នកធំ ខ្ជាក់ចេញមក គឺត្រូវច្បាប់ ចំណែក សំដីអ្នកតូច គ្មានអំណាច គឺ មិនត្រូវច្បាប់ មានន័យថា គេគោរពច្បាប់ ដែល ខ្ជាក់ចេញ ពីមាត់អ្នកធំ ជាងអ្វីទាំងអស់។

៨- ទម្លាប់វាយតម្លៃអ្នកដទៃ ដោយការប្រមាថមាក់ងាយ ក្នុងចរិត ករិយា និងសំដី ខើចខ្វះសេចក្តីថ្លៃថ្នូរ ថ្វីបើខ្លួន មិនទាន់បានស្គាល់ ភាគី ម្ខាងទៀតនោះ ច្បាស់នៅឡើយ។

៩- ទម្លាប់បង្ហាញមុខស្អាត តែស្អាតបានតែមុខ ដូចមុខម្លូរ រសជាតិពិត ជូរចត់ ៖ ជាការធ្វើអ្វី ប្រព្រឹត្តអ្វី សម្រាប់តែល្អមើល មិនល្អស៊ី ពោលគឺ មិនមាននាំប្រយោជន៍ ដល់សង្គមជាតិជាសាធារណៈ ជាពិសេស ចំពោះ ពលប្រជាដែលខ្វះខាត។

១០- ទម្លាប់មានចរិតវាយឬក រើសអើងឆ្មើងកន្ទ្រើង នៅពេលបាន អង្គុយកៅអី ក្នុងតំណែងខ្ពស់ នៅពេលមានបាន ឬ នៅពេលរៀនចប់ បានសញ្ញាប័ត្រធំៗ លែងស្គាល់កំណើតរបស់ខ្លួន។

១១- ទម្លាប់មើលបំណាំ ចំអក បន្ទោស និង ជេរស្តី តែពុំដែលផ្តល់ចំណុច ដំណោះស្រាយ ឬ ផ្លូវមធ្យាបាយ ដើម្បីដើរឆ្ពោះទៅរកភាពល្អប្រសើរ ជាងមុន។

១២- មានចរិតចំអើត "ខ្វះម៉ាចំអាមដល់មេឃ" គឺចូលចិត្តអួត ចេះមួយបោះពួយអួតចេះដល់ដប់ គ្មាននរណាចេះដឹងស្មើ ស្មោះឡើយ។

១៣- មានចរិត អច្ចន្តិកនិយម មានន័យថា ជ្រុលនិយម គឺបើស្រឡាញ់ គឺស្រឡាញ់ជ្រុល បើស្អប់ ស្អប់ជ្រុល បើយល់ថាខ្លួនត្រូវ គឺត្រូវជ្រុល បើយល់ថាគេខុស គឺច្បាស់ជាខុសជ្រុល ពុំមាន ទឹកចិត្តអធ្យាស្រ័យ ជាកណ្តាល។

អ្នកស្រី កែវ ច័ន្ទបូរណ៍


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com