[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2015-04-12 23:33:34   Replies: 0
ស្រូវ

តើស្រូវនិងស្រងែ ខុសគ្នា យ៉ាងដូចម្តេចខ្លះ?
១- ស្រូវ ៖ សំបុរលឿង សំបកស្តើង គ្មានព្រុយទេ មានគ្រាប់ធំ ហើយស្រិតឆាប់បានអង្ករបរិភោគ ស្រិតមួយត្បាល់ ប្រហែលមួយម៉ោង បានអង្ករ បីកំប៉ុង។ ពេលស្រូវទុំ គួរស្រូវអោនចុះ ជានិច្ច វៀរលែងតែស្រូវស្កក គ្រាប់ពុំមានសាច់។ ដើមស្រូវមានភាពទន់រលោង ឬសខ្លី ស្រួលដកស្ទូង ឬ ច្រូត។

២- ស្រងែ ៖ សំបុរក្រហមព្រឿង គ្រាប់ស្រូវមានព្រុយក្រហម មានសំបកក្រាស់ គ្រាប់ស្រូវតូចៗ ស្រិតមួយត្បាល់បួនម៉ោង បានអង្ករមួយកំប៉ុង ព្រោះព្រុយរឹងណាស់ សូម្បីស្រូវទុំ បបោយបានហើយ យកទៅលីងបុក ក៏មិនងាយបែកសំបកងាយៗទេ ទាល់តែកម្លាំងដៃធ្ងន់ ដូចជា ការប្រើត្បាល់កាប់ ជាដើមទើបឆាប់ អាចរលាត់សំបកចេញ។ ពេលស្រងែទុំ គួរស្រងែអែនទៅខាង តែមិនអោនចុះទេ មិនថា ពេលមានខ្យល់ ឬ ក៏ឥតខ្យល់។ ទងស្រងែរឹង គុម្ពក្រាស់ ស្លឹកធំ រាងកន្ធារា ឬសខ្ញាំដី ពិបាកដកណាស់ មិនដូចស្រូវទេ។ ផ្លែស្រងែ មានរោមរឹងណាស់ បើទាក់នឹងអាវ ផ្លែអាចវារទៅមុខ ដូចដង្កូវវារលើអាវដូច្នោះដែរ។ នៅពេលស្រងែទុំវិញ គឺជ្រុះគ្រាប់ពីទងងាយណាស់ មិនជាប់ទង ដូចស្រូវទេ។

ក្នុងរូបទី១នេះគឺស្រូវ ស្ងួនថង ជាស្រូវខ្សាយ តែមានរសជាតិទន់ ដូចស្រូវដំណើប មានក្លិនក្រអូបល្អ ដូចផ្កាយីហុប មានគ្រាប់ធំ ប៉ុន្តែ សំបូរកណ្តុរ និង សត្វស៊ីណាស់។ អ្នកស្រែ មិនសូវដាំទេ ព្រោះពិបាកថែផង ហើយពេលបានផល ដាំបាយ មិនសូវឡើង ដូចអង្ករខ្សាយ បាយរឹងឡើយ។

នៅសម័យ ១៩៧៥-៧៩ ខ្ញុំធ្លាប់ចុះបបោយស្រងែ នៅពេលអង្គការលើ បង្អត់បាយអាហារ ពុំមានអ្វីបរិភោគ។ បន្ទាប់ពីបបោយបានមក ក៏យកទៅលីង ហើយបុក ទាល់តែពងបែង បាតដៃ រាប់ម៉ោង ទំរាំបានអង្ករមួយកំប៉ុង។ មួយថ្ងៃ បបោយលីងបុក បានមួយកំប៉ុងអាហារ ចាត់ទុកស្មើនឹង្ការងារធ្វើការបាន កម្រៃជាមាស ១០០ដំឡឹង។

ពត៌មានខាងលើ ជាការពិសោធន៍ក្នុងជីវិតផ្ទាល់ ជាអ្នកស្រែ!!

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com