[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Recipe: DessertPosted: 2015-03-21 10:25:16   Replies: 0
តំណាប់ត្រឡាច

វិធីធ្វើតំណាប់ត្រឡាច
http://chanbokeo.com/index.php?gcm=1411&grid=142808>op=5129

១- យកកំបោរ កន្លះស្លាបព្រាបាយ ដាក់កូរជាមួយទឹក បីលីត្រ រួចយកត្រឡាចធុងទុំមួយ ដែលមានកំបោរសំបក ទៅចិតជាចំណិត លាងទឹកអោយស្អាត ត្រាំទឹកកំបោរ ១ម៉ោង។
២- យកត្រឡាចលាងទឹកចេញអោយស្អាត សម្រស់អោយស្រស់ទឹក ទើប ថ្លឹងយកមួយគីឡូ។
៣- យកស្ករស កន្លះគីឡូ ឆឹងអោយពុះចេញជាសរសៃជើងអង្រ្កង ហើយចាក់ត្រឡាចចូល បន្ថយភ្លើង រំងាស់ត្រឡាច ទាល់តែស្រស់គោក ឡើងក្រាម រឹង ស ដូចស្ករគ្រាប់។
៤- សូមមើលភ្លើង កុំអោយខ្លាំងពេក នាំអោយខ្លោចបាត ខូចតំណាប់។
៥- តំណាប់ត្រឡាចដែលស្រស់ទឹកល្អ ក្រាមស្ករស អាចទុកយូរបានរាប់ខែ។
៦- បើចង់បានពណ៌ស្អាត ចាក់ទឹកស៊ីរោ ចូលក្នុងស្ករ ពេលរំងាស់ ដើម្បីបម្លែងពណ៌តំណាប់។

អ្នកស្រី កែវ ច័ន្ទបូរណ៍


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com