[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Recipe: Classic DishPosted: 2015-03-01 23:57:29   Replies: 0
បុកត្រីឆ្អើរអំពិលទុំ

បុកត្រីឆ្អើរអំពិលទុំ
http://chanbokeo.com/index.php?gcm=1411&grid=142727>op=5226

គ្រឿងផ្សំ៖ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសទុំ ប្រហុក អំពិលទុំ ស្ករត្នោត ខ្លាញ់ជ្រូក
របៀបធ្វើ៖
១- កំដៅត្រីឆ្អើរអោយស្រួយ ហើយបុកអោយម៉ដ្ឋ ចំនួនកន្លះចានចង្កើស
២- ចិញ្ច្រាំខ្ទឹមស៥ក្លែប ខ្ទឹមក្រហម៥ក្លែប លីងជាមួយខ្លាញ់អោយឈ្ងុយ
៣- ដាក់ស្ករត្នោត១ស្លាបព្រាបាយ ចូល ហើយ លីងអោយឈ្ងុយ
៤- ដាក់ប្រហុកមួយស្លាបព្រាបាយ ចូល លីងអោយឈ្ងុយ រួចបន្ថយភ្លើង
៥- ដាក់អំពិលទុំកន្លះស្លាបព្រាចូល តែកុំអោយច្រើនពេក ប្រយ័ត្នជូរជ្រុល -បើស្ងួតពេក ចាក់ទឹកបន្តិចចូលបន្តិច ហើយ កូរអោយពុះសព្វ ចូលជាតិគ្នា ទើបលើកចុះពីភ្លើង។
៦- ចាក់ត្រីឆ្អើរចូល កូរអោយសព្វ ហើយ ភ្លក្ស កែកុនរសជាតិ តាមចំណូលចិត្ត
៧- បើចង់ឆ្ងាញ់ អាចលីងម្ទេស ៤-៥គ្រាប់ ដាក់ទាំងមូលក៏បាន ហាន់ល្អិតៗ ដាក់ជាមួយក៏បាន តាមចំណូលចិត្ត
៩- អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី ស្លឹកខ្ទឹម ជីរ សណ្តែកគួរ ជាដើម

អ្នកស្រី កែវ ច័ន្ទបូរណ៍


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com