[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Recipe: IngredientsPosted: 2015-02-17 01:20:24   Replies: 0
ទឹកម្ទេស

របៀបធ្វើទឹកម្ទេស
http://chanbokeo.com/index.php?gcm=1411&grid=142674>op=5257

គ្រឿងផ្សំ៖

ម្ទេសប្លោកទុំ(កាត់ទងចេញ) ១គីឡូ
ម្ទេសដៃនាង ទុំ (បេះទងចេញ) ១គីឡូ
ខ្ទឹមស២០មើម
ទឹកខ្មេះ២០វែក
អំបិល២០ស្លាបព្រាកាហ្វេ
ស្ករ២០ស្លាបព្រាបាយ

របៀបធ្វើ៖

១- យកម្ទេសប្លោកទុំ និង ម្ទេសដៃនាង ទុំ យកទៅលាងអោយស្អាត ដាក់ស្រុះទឹកក្តៅ មួយនាទី ហើយស្រង់ចេញ សម្រស់អោយស្រស់ទឹក។ កុំស្រុះយូរជាងនេះ នាំអោយម្ទេសរលួយ ខូចរសជាតិ។
២- យកម្ទេសសម្រស់នេះ ទៅកិនជាមួយមើមខ្ទឹមស អោយម៉ដ្ឋខៃចូលសាច់គ្នា។
៣- ចាក់ទឹកខ្មេះចូល លាយអោយសព្វ ទុកចោលបីម៉ោង។
៤- ចាក់ស្ករនិង អំបិលចូល កូរអោយសព្វ ទើបដួសដាក់កែវទុកក្នុងទូទឹកត្រជាក់ ទុកបានយូរអាទិត្យ។
៥- សូមកុំដាក់ម្ជូរក្រូចឆ្មារ ព្រោះនាំអោយឆាប់ផ្អូម ដុះផ្សិត ខូចគុណភាព។
៦- សម្រាប់សាច់ម្ទេសកិន យើងចង់យកចេញក៏បាន មិនយកក៏បាន។ បើយកគ្រាប់ចេញ ទឹកម្ទេសនឹងមានសាច់ម៉ដ្ឋស្អាត តែមិនសូវហិរ។ បើទុកគ្រាប់កិនជាមួយ ទឹកម្ទេសនឹងមានភាពគគ្រើមបន្តិច ប៉ុន្តែហិរល្អ។
៧- បើយកម្ទេសកិនត្រាំទឹកខ្មេះសុទ្ធ យើងអាចទុកបានរាប់ខែ មិនដុះផ្សិត។ តែ នៅពេលបរិភោគ យើងត្រូវយកទៅលាយអំបិលស្ករសិន។ បើលាយអំបិលនិងស្ករហើយ ទុកបានប្រហែលពីរអាទិត្យ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com