[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Recipe: IngredientsPosted: 2015-01-06 01:08:31   Replies: 0
តៅហ៊ូស្រូបទឹកស្ករ

របៀបធ្វើតៅហ៊ូក្តៅ ស្រូបទឹកស្ករ
គ្រឿងផ្សំ៖ សណ្តែកសៀង១ខាំ ម្សៅម្នាងសិលា gypsum ១ស្លាបព្រា
របៀបធ្វើ៖
១- យកសណ្តែកសៀង១០០ក្រាម ត្រាំជាមួយទឹកក្តៅ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
៣- យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅម្នាងសិលា ១ស្លាបព្រា កូរអោយរលាយសព្វ។
៤- បន្ទាប់មក យកទៅដាំអោយពុះរេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ ទើបលើកដាក់ក្នុងទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ។
៥- នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និង ដាក់ខ្ញីមួយបន្ទះ ដើម្បីយកក្លិនក្រអូប។
៦- បើចង់ទន់ល្អ ច្របាច់ក្រូចឆ្មារដាក់ចូលទឹកសណ្តែក នៅពេលកំពុងដាក់ដាំអោយពុះ។

របៀបធ្វើតៅហ៊ូត្រជាក់ ស្រូបទឹកស្ករ
គ្រឿងផ្សំ៖ សណ្តែកសៀង១ខាំ ម្សៅម្នាងសិលា gypsum ១ស្លាបព្រា
របៀបធ្វើ៖
១- យកសណ្តែកសៀង១០០ក្រាម ត្រាំជាមួយទឹកក្តៅ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
៣- យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅសារាយ ១ស្លាបព្រា កូរអោយរលាយសព្វ។
៤- បន្ទាប់មក យកទៅដាំអោយពុះរេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ ទើបលើកដាក់ក្នុងទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ។
៥- នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និង ដាក់ខ្ញីមួយបន្ទះ ដើម្បីយកក្លិនក្រអូប។
៦- បើចង់ទន់ល្អ ច្របាច់ក្រូចឆ្មារដាក់ចូលទឹកសណ្តែក នៅពេលកំពុងដាក់ដាំអោយពុះ។

អ្នកស្រី កែវ ច័ន្ទបូរណ៍







English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com