[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Recipe: Classic DishPosted: 2014-10-08 00:54:38   Replies: 0
ប្រហុកអំពិលទុំ

ប្រហុកអំពិលទុំ
http://chanbokeo.com/index.php?gcm=1411&grid=142346>op=5226

គ្រឿងផ្សំ៖ សាច់ជ្រូកចិញ្ច្រាំ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសទុំ ប្រហុក អំពិលទុំ ស្ករត្នោត ខ្លាញ់ជ្រូក ពងមាន់១
របៀបធ្វើ៖
១- លីងសាច់ជ្រូកចិញ្ច្រាំ ១ខាំ អោយឆ្អិនហើយស្ងួត រួចដួសទុកមួយអន្លើ
២- ចិញ្ច្រាំខ្ទឹមស៥ក្លែប ខ្ទឹមក្រហម៥ក្លែប លីងជាមួយខ្លាញ់អោយឈ្ងុយ
៣- ដាក់ស្ករ១ស្លាបព្រាបាយ ចូល លីងអោយឈ្ងុយ
៤- ដាក់ប្រហុកមួយស្លាបព្រាបាយ ចូល លីងអោយឈ្ងុយ
៥- ដាក់អំពិលទុំកន្លះស្លាបព្រាចូល កុំអោយច្រើនពេក ប្រយ័ត្នជូរជ្រុល
៦- ចាក់សាច់ជ្រូកចូល កូរអោយសព្វ។ បើស្ងួតពេក ចាក់ទឹកបន្តិចចូល កូរអោយសព្វ ភ្លក្ស កែកុនរសជាតិ តាមចំណូលចិត្ត
៧- គោះពងមាន់១ ដាក់ចូល កូរអោយសព្វ
៨- ដាក់ម្ទេស ៤-៥គ្រាប់ ចូល ដាក់ទាំងមូលក៏បាន ហាន់ល្អិតៗក៏បាន តាមចំណូលចិត្ត
៩- អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី សណ្តែកគួរ ជាដើម។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com