[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អរិយធម៌ខ្មែរPosted: 2014-05-30 03:12:18   Replies: 0
រឿងកូរសមុទ្រទឹកដោះ

រឿងកូរសមុទ្រទឹកដោះ

បុរាណាចារ្យខ្មែរ បានឆ្លាក់ រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃ ចំនួន៨៨អង្គ ។ រឿងកូរសមុទ្រទឹកដោះ មានកំណើតឡើងនៅរវាងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថបាពួន ។

តាមទេវកថា រឿងកូរសមុទ្រទឹកដោះ មានរៀបរាប់សេចក្តី ដូចតទៅ ៖

ក្នុងកាលមួយនោះ ពួកអសុរៈ (មេយក្ស) បានដើរសាងបាបកម្មកាចសាហាវ ព្រៃផ្សៃ និង រាតត្បាតជាទីបំផុត ទៅលើពួកទេវៈ (ពួកទេវតា) ធ្វើអោយ ពួកទេវៈមួយចំនួនក នាំគ្នាចេញទៅធ្វើសឹកសង្គ្រាមប្រយុទ្ធ ប្រឆាំង តបតនឹងពួកអសុរៈ វិញ អស់រយៈពេលជាច្រើនឆ្នាំ ។ ការប្រយុទ្ធចេះតែបន្ត កក្រើកទឹក រញ្ជួយដី តែពុំមានអ្នកចាញ់ឈ្នះ។ សង្គ្រាមបានធ្វើអោយអង្គទេពនីមួយៗ ត្រូវទ្រុឌទ្រោមនឿយហត់ជាខ្លាំង ក៏នាំគ្នាផ្អាកចំបាំង ហើយក៏ហោះហើរកាត់ផ្ទៃពពក សំដៅឋានលើ ទៅប្តឹងព្រះឥន្ទ្រាធិរាជ ឱ្យជួយដោះស្រាយបញ្ហា ផ្សះផ្សាគំនុំសងសឹករវាង ពួកអសុរៈ និងពួកទេវៈ ។

ក្រោយពីពួកទេវៈ និងពួកអសុរៈរ៉ាយរ៉ាប់ទូលថ្វាយ អំពីដំណើរហេតុការណ៍វិបត្តិទាំងឡាយ រួចហើយ ព្រះឥន្ទ្រក៏ត្រិះរិះពិចារណាជ្រាលជ្រៅ ក្រោយមក ទើបមានព្រះរាជបន្ទូលទៅកាន់ពួកទេវៈ និងពួកអសុរៈថា៖
- ម្នាល!! អង្គទេវៈអសុរៈ ទាំងអស់គ្នា! ដើម្បីសេចក្តីស្ងប់ស្ងៀម តាមពូជពង្សដំណក់លោហិតរៀងៗខ្លួន និង ដើម្បីរស់នៅលើពិភពរស់នៅផ្សេងៗគ្នា ឱ្យមានសេរីភាពសុខសាន្តនោះ, យើងមានមធ្យោបាយមួយអោយអ្នកគិត គឺថា អ្នកត្រូវនាំគ្នា កូរសមុទ្រទឹកដោះ” ដើម្បីស្វែងរកទឹកអម្រឹតជីវិតអមតៈ!!

រាត្រីកាលក៏ចូលមកដល់ ។ ពួកទេវៈក៏ប្រមូលផ្តុំគ្នីគ្នា ត្រិះពិចារណ៍ រកមធ្យោបាយ ដើម្បីដណ្តើមយកជ័យជម្នះទៅលើពួកអសុរៈ ព្រោះថា បើតាមការប៉ាន់ប្រមាណមើលទៅ ពួកទេវៈ ប្រហែលជាពុំមាន សមត្ថភាពគ្រប់គ្រាន់យកជ័យជំនះ លើហ្វូងអសុរៈ បានយ៉ាងងាយៗឡើយ។ មធ្យោបាយល្អ មានតែម្យ៉ាងគត់ គឺប្រើល្បិច ។

ពួកទេវៈក៏ចូលទៅគាល់ព្រះវិស្ណុ សុំស្នើដល់ព្រះអង្គឱ្យជួយ។ ព្រះវិស្ណុក៏យល់ព្រម។ ពេលរាត្រីកាលក៏កន្លងផុតទៅ ពួកអាទិទេព ពួកទេវៈ និងពួកអសុរៈជាច្រើន ក៏បានមកប្រាកដកាយជួបជុំគ្នា នៅភ្នំមន្ទរៈ តាមពាក្យពេចន៍សន្យា ដោយយកភ្នំមន្ទរៈ ធ្វើជាស្នូល ហើយយកពស់នាគរាជឈ្មោះ “វ៉ាសុគី” ធ្វើជាខ្សែព្រ័ត្រ សម្រាប់ទាញកូរចុះ កូរឡើង។ ពួកអសុរៈជាអ្នកកាន់នៅខាងក្បាលពស់នាគរាជ (ខាងឆ្វេង) និងពួកទេវៈកាន់នៅខាងកន្ទុយពស់នាគរាជ (ខាងស្តាំ) ។ ពួកទេវៈនិងអសុរៈ ក៏ចាប់ផ្តើម កូរចុះកូរឡើង អស់រយៈពេលយ៉ាងយូរ ធ្វើឱ្យភ្នំមន្ទរៈ ចាប់ផ្តើមបាក់ស្រុតចុះទៅបាតសមុទ្របន្តិចម្តងៗ។ ដោយមើលឃើញនូវស្ថានភាពបែបនេះហើយ ព្រះវិស្ណុក៏និម្មិតកាយ ក្រឡាខ្លួន ជាសត្វអណ្តើកមួយយ៉ាងធំ ឈ្មោះ “កុមិ” មកជួយទ្រភ្នំមន្ទរៈឱ្យខ្ពស់ឡើងមកលើផ្ទៃទឹក។

នៅចុងបំផុត ថូទឹកអម្រឹតក៏បានផុសឡើង ហើយពួកអសុរៈក៏ដណ្តើមយកបានមុន ។ ព្រះវិស្ណុឃើញដូច្នោះ ក៏ក្រឡាខ្លួនភ្លាមធ្វើជាព្រះនាងទេពធីតាឋានសួគ៌ឯកដ៏ស្រស់ប្រិមប្រិយ ចូលទៅលួងលោមប្រលោម អសុរៈ អោយបោះបង់ថូទឹកអម្រឹតជីវិតអមតៈ នោះចោល។ ដោយចាញ់សម្រស់ និងល្បិចលួងលោមរបស់ព្រះនាងទេពធីតាក្លែងក្លាយនោះ មេអសុរៈក៏គ្រវែងថូទឹកអម្រឹតជីវិតអមតៈចោលទៅ ។ ពពួកទេវៈឃើញហើយ ក៏នាំគ្នារើសយកមកចែកគ្នាក្រេប បានគ្រប់ៗអង្គពុំមានខាន ។

នៅខ្លោងទ្វារចូលអង្គរធំ ឬខ្លោងទ្វារ ចូលទៅកាន់ប្រាសាទព្រះខ័ន គេក៏សង្កេតឃើញមានរូបបដិមាជាច្រើន មានមាឌធំៗ តម្រៀបគ្នាជាជួរ ទាញដងខ្លួនពស់នាគរាជវ៉ាសុគី ឈរនៅអមសងខាងផ្លូវ ក្នុងភាពជានិមិត្តរូបមួយនៃអាទិទេព ក្នុងរឿង កូរសមុទ្រទឹកដោះ នោះដែរ ។

រឿង “កូរសមុទ្រទឹកដោះ ជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្ត ដណ្តើមយកទឹកអម្រឹតជីវិតអមតៈ នៅឯភ្នំមន្ទរៈ ដើម្បីស្វែងរកភាពក្សេមក្សាន្ត សុខដុមរមនា សម្បូរសប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ។

ប្រភព៖ CEN


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com