[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អរិយធម៌ខ្មែរPosted: 2014-05-19 23:59:11   Replies: 0
វណ្ណៈសង្គម

វណ្ណៈសង្គម

ទោះបីខ្មែរបានទទួល ឥទ្ធិពលពីឥណ្ឌា ក្នុងការបែងចែកវណ្ណៈក៏ដោយ ក៏សង្គមខ្មែរ ពុំមានលក្ខណៈ ដូចសង្គមឥណ្ឌា បេះបិទដែរ ។ នៅក្នុងសង្គមឥណ្ឌា គេបានបែងចែកមនុស្សជា ៤វណ្ណៈ គឺ៖
វណ្ណៈទី១ ជាវណ្ណៈរបស់ពួក ព្រាហ្មណៈ
វណ្ណៈទី២ ជាវណ្ណៈរបស់ពួក ក្សត្រិយៈ
វណ្ណៈទី៣ ជាវណ្ណៈរបស់ពួក វៃស្សៈ
វណ្ណៈទី៤ ជាវណ្ណៈរបស់ពួក សូទ្រៈ

ចំណែកសង្គមខ្មែរសម័យក្រោយអង្គរ ពុំមានចែកជាវណ្ណៈទេ តែចែកជា ថ្នាក់ទៅវិញ (classes sociales) ហើយមានទាំងអស់ ៥កម្រិត ដូចតទៅ ៖

១- រាជវង្សានុវង្ស
ក្នុងសង្គមខ្មែរគឺពួក ក្សត្រិយៈ អ្នកគ្រប់គ្រងប្រទេស ជាថ្នាក់សង្គមដែលខ្ពស់ជាងគេ ។ តំណែងធំៗ ទាំងប៉ុន្មាន ច្រើនតែបានពួក ក្សត្រិយៈ ជាអ្នកកាន់កាប់ ។

២- ពួកមន្ត្រី
ពួកនេះមានឯកសិទ្ធិច្រើន ដូចជាមិនបាច់បង់ពន្ធ និងមិនបាច់បំពេញកិច្ចការសាធារណៈជាដើម ។ ពួកមន្ត្រីជាន់ខ្ពស់ និងពួកចៅហ្វាយស្រុក សុទ្ធតែត្រូវបាន ព្រះរាជាតែងតាំងឡើង ហើយត្រូវធ្វើ សច្ចាប្រណិធាន ថាស្មោះត្រង់បម្រើព្រះអង្គជានិច្ច ។

៣- បព្វជិត
ក-បាគូ : ទោះបីខ្មែរ លែងកាន់សាសនាព្រាហ្មណ៍ ទៀតហើយក៏ដោយ ក៏ព្រះមហាក្សត្រខ្មែ រពុំបានបោះបង់ចោលទាំងស្រុង នូវប្រពៃណី ខាងសាសនាព្រាហ្មណ៍ដែរ ។នៅក្នុងព្រះបរមរាជវាំង គេនៅឃើញមានវត្តមានរបស់ពួក បាគូ ដែលជាកូនចៅរបស់ពួកព្រាហ្មណ៍បុរោហិត ដូចកាលពីសម័យអង្គរជាដើម ។ មានឯកសារខ្លះថា ពួក បាគូ អាចឡើងសោយរាជ្យបាន ក្នុងករណីណា​ដែលព្រះមហាក្សត្រសោយទិវង្គត ទៅហើយគ្មានបុត្រ ឬញាតិណា អាចឡើងសោយរាជ្យស្នងបាន ប៉ុន្តែក្ នុងភាពពិតជាក់ស្ដែង គេពុំទាន់ដែលប្រទះ ករណីបែបនេះសោះឡើយ ។

ពួកបាគូ មានឯកសិទ្ធិជាអ្នកថែរក្សា គ្រឿងសម្រាប់រាជ្យ មានព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រ និងជាអ្នកប្រារព្ធធ្វើរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង ។ ម្យ៉ាងទៀត ពួកបាគូនៅមាន ឯកសិទ្ធិមិនបាច់បង់ពន្ធ មិនបាច់បំពេញកិច្ចការសាធារណៈ និងមិនបាច់កែនធ្វើទាហានទៀតផង ។

ខ- ព្រះសង្ឃ : ជាថ្នាក់សង្គមមួយពិសេស ព្រោះចៅក្រមជាគ្រហស្ថ ពុំអាចកាត់សេចក្ដី ចំពោះទោសកំហុសរបស់ព្រះសង្ឃ បានឡើយ ។ មានតែព្រះសង្ឃនាយក អាចផ្សឹក ព្រះសង្ឃ ដែលមានទោសបាន ហើយបញ្ជូនខ្លួន ទៅអោយតុលាការពិសេស កាត់ទោស ។ ព្រះសង្ឃមានឯកសិទ្ធិដូចពួកបាគូដែរ ។

៤- អ្នកជា (ពួកព្រៃងារ)
គេអាចប្រៀបធៀបពួកនេះទៅនឹងពួក វៃស្យៈ នៅក្នុងសង្គមឥណ្ឌា ។ ពួកនេះគេសំដៅយកប្រជារាស្ត្រទូទៅ ដែលប្រកបរបរស្រែចំការ លក់ដូរ នេសាទជាដើម ។

៥- ខ្ញុំ
គេអាចប្រៀបពួកនេះទៅនឹងពួក សូទ្រៈ នៅក្នុងសង្គមឥណ្ឌា ។ ខ្ញុំ មានបីប្រភេទ ៖

ក- ខ្ញុំស្ដេច : ជនដែលធ្លាក់ខ្លួនទៅជាខ្ញុំស្ដេច គឺពួកឈ្លើយសង្គ្រាម ជនប្រព្រឹត្តបទឧក្រិដ្ឋ ជនធានាអ្នកទោសឧក្រិដ្ឋដែលរត់រួច សម្លាប់គេ ធ្វើប្រាក់បន្លំ ដុតផ្ទះ ស្ត្រីដែលមានសហាយត្រូវប្ដីសម្លាប់ និងកូនពួកខ្ញុំរបស់ស្ដេច ។ ខ្ញុំប្រភេទនេះ គេនៅហៅថា អ្នកងារ ដោយមានការបញ្ជាក់ពីឯកសារអក្សរសិល្ប៍ ដូចជា រឿងទុំទាវ ដែលបានបង្ហាញថា អ្នកស្រុកត្បូងឃ្មុំ ដែលបណ្ដោយអោយ អរជូន សម្លាប់ ម៉ឺនឯក (ទុំ) ដែលមានព្រះរាជសារជាប់នៅនឹងខ្លួននោះ សុទ្ធតែត្រូវដាក់អោយទៅជា អ្នកងារ ទាំងអស់ ។ ម្យ៉ាងទៀត នៅពេលដែលព្រះចន្ទរាជា មានជ័យជំនះលើស្ដេចកន បក្សពួករបស់ស្ដេចកន បក្សពួករបស់ស្ដេចកន សុទ្ធតែត្រូវដាក់ជាអ្នកងារ ទាំងអស់ដែរ ។

សូមជ្រាបថា ពួកខ្ញុំប្រភេទនេះ ច្រើនតែត្រូវបង្ខំ អោយធ្វើការជាទម្ងន់ លើដីព្រះរាជទ្រព្យ ។ ក្នុងករណីខ្លះ ពួកនេះអាចរំដោះខ្លួនបាន ដោយសេចក្ដីអនុគ្រោះរបស់ស្ដេច ដោយលោះខ្លួនដោយប្រាក់ ដោយការជំនួស ដោយការសាងផ្នួស ។

ខ- ខ្ញុំវត្ត : ខ្ញុំប្រភេទនេះ នៅមានឈ្មោះម្យ៉ាងទៀតហៅថា ពលព្រះ ឬ ពលព្រះរតនត្រៃ ។ រាជពង្សាវតារខ្មែរ បាននិយាយថា ពួកខ្ញុំប្រភេទនេះ មានតាំងពីរជ្ជកាល ព្រះបាទធម្មរាជាទី១ម្ល៉េះ ៖

ស្ដេច (ព្រះបាទធម្មរាជា) គង់ក្នុងភេទជាភិក្ខុភាវៈ៣ថ្ងៃហើយទ្រង់លាចាកសិក្ខាបទ ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទានបណ្ដារាស្ត្រ ជាអនេកអនន្តពន់ពេក ។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ ដំរី២១ នូវគ្រឿងប្រគំផ្សេងៗថ្វាយទុកជាទាសាទាសីអោយរក្សាព្រះចេតិយ ព្រះវិហារសីមាសម្រាប់ បោសច្រាសសំអាត ។ ទ្រង់តាំងអោយមានមេពីរនាក់ជានាយត្រួតត្រារក្សា ។ អាស្រ័យហេតុនេះហើយបានជាមាន ពលព្រះស្រីរតនត្រៃ តាំងពីនោះរៀងមក ។

ពួក ពលព្រះ នេះ ទោះបីមានបុណ្យសក្ដិខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏នៅតែពុំអាចរំដោះខ្លួន អោយចេញផុតពីឋានៈនេះបាន

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com