[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
other authorsPosted: 2013-12-22 12:35:43   Replies: 0
ផ្លែឈើស្រុកញោម

(((ផ្លែឈើស្រុកញោម)))

ស្រុកស្រែជើងព្រៃដីស្រុកកំណើត
ទោះមិនឆាយឆើតកើតកាយខ្ញុំគាប់
ក្មេងឃ្វាលក្របីលៃធម្មជាតិជាប់
ផ្ដើមរឿងរៀបរាប់ទ្រព្យផ្លែឈើព្រៃ ។

(ច័ន្ទទី)(ត្របែក)ស្រែរកអំបិល
បានផ្លែ(អំពិល)ពឹងពាក់ទឹកត្រី
មាន(ខ្វិត)បិតតែមថែម(ស្វាយ)(ល្មុត)ថ្មី
(ម្ទេសខ្មាំង)ញ៉ាំងន័យថ្លៃអើយអស់ទាស់

(រំដេញ)(ស្រម៉)មួយ(ទឹកដោះ)ខ្ចី
(ចេក)ចាស់ចាប់ច្នៃលៃ(ច័ន្ទ)(ប៉ែន)(ម្នាស់)
ខ្ដិប(គរ)(កន្ទួត)អួត(ស្ពឺ)ឥតខ្ចោះ
ប្រហុកឆៅប្រោសចោះប្រញាយគ្នា

(ម្ជូរល្មម)លោម(ព្រីង)ព្រាង(ជំពូ)គ្រប់
(ដង្កៀបក្ដាម)ងប់លប់លាយ(ពុទ្រា)
ផ្លែ(ខ្នឹង)ផ្លែ(ព្រំ)ជុំ(សាព័រ)(ល្វា)
(ជម្លោះ)(កំភ្លា)គ្នា(ក្រមួច)ខ្ចី

(ដក់ពាយ)រាយទំរំទ្រើងវល្លិដើម
(ប្រហ៊ូត)លឿងផ្ដើមផ្ដេកផ្ដិត(ភ្ញៀវព្រៃ)
(សេមាន់)(ពង្រ)ហ៊ោហៅស្រីៗ
(ញរ)នឹង(ធ្មេញត្រី)ស្ដី(អំពិលទឹក)

ផ្លែ(ល្ពាក់)ផ្លែ(ផ្ដៅ)ហៅតាមយាយតា
ផ្លែ(ការីម៉ា)ឆាកាប៉ិនឹក
ផ្លែ(ក្រខុបព្រៃ)លៃរសរលឹក
(ត្រៀលធំ)ទំភ្លឹកប្លែកចែកមែកថ្មី

(មានព្រៃ)លាងមាត់ឃាត់ហិលស្រាកចាញ់
សាច់តិចក្លិនឆ្ងាញ់ខ្នាញ់រសគួរឆី
(ទំលាប់)(ប្រដាក់)(បាក់ដោក)(ស្រទៃ)
ក្មេងឃ្វាលក្របីច្នៃរសជួសច្រៀង

(ចំបក់)(ច្រឹង)(ខ្ចះ)ដាស់(ក្របៅធំ)
(ដំរីផ្អើល)ទំជុំ(គុយ)(គុម្ពភ្នៀ ង)
(ភ្នៅ)(ផ្លូវសំប៉ែត)ហែត(ត្នោត)(ដូង)ដៀង
(ក្រំពុក)លុកផ្អៀ ងលាងឆ្នាំចាំស្ងោ

(ក្ដតា)ឈ្មោះស(ក្រចកអណ្ដើក)
ផ្លែ(បាយក្រៀម)តើកទង(ម្កាក់)ចាក់សោ
(ក្រលាញ់)ចាញ់ស្នេហ៍ស្និទ្ធក្បែ(ស្ដុកស្ដោ)
ផ្លែ(ថ្ងាន់)(ដង្កោ)កៀក(កំពីងរាជ)

(ក្រវាញ)(កន្ដក់)(កណ្ដាប់ចង្អេរ)
(ស្រឃោ)ផ្ទៀងផ្ទេ(ផ្ទល)ផ្លែរោយលាច
(ព្រិច)(ដៃរហាត់)ស្កាត់គ្នារាល់ល្ងាច
ទឹកមាត់ជរនាចនាងនាងខំទ្រឹង

(កន្ទុយវឹង)ចំ(បំពង់ស្បៃរឿង)
(វល្លិគុយ)លុយសឿងសាសង(ត្រយឹង)
(វល្លិដូងព្រះ)រំគុម្ព(តាលឹងទឹង)
(ជើងចាប)ទំគឺងកៀកគុម្ពឬស្សី

(ត្រសីល)សមយសឈ្មោះហៅ(ក្រវាន់)
ផ្លែទាំងផ្កាកាន់គាប់ក្លិននិស្ស័យ
ផ្លែឈើវល្លិស្រុកចុកណែនច្រើនក្រៃ
ខ្លះគ្មានតម្លៃឆីបានដូចគ្នា

និពន្ធដោយ
ម៉ម ឆោមវិចិត្រ(ក្មេងឃ្វាលក្របី)

ក្នុងវង់ក្រចក( = )ឈ្មោះផ្លែឈើ នឹងវល្លិឈើ


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com