[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-12-18 02:12:40   Replies: 0
តម្លៃទឹកខ្មៅ

តម្លៃទឹកខ្មៅ
ដោយលោក នភហង្សផលា

តម្លៃទឹកខ្មៅ នៅត្រង់បញ្ញា គំនិតភ្លឺថ្លា ពណ្ណរាយដូចពេជ្រ
ចែងចងអក្ខរា វោហាររំលេច ព្យាយាមក្នុងកិច្ច ទូន្មានមិនលែង។

រីរឿងសច្ចៈ ស្មេរខំរក្សា រួមផ្សំប្រាជ្ញា គេតែងកោតក្រែង
ឃើញខុសថាខុស ចង្អុលជាក់ស្ដែង ហើយខំតុបតែង ជួយកែលំអ។

លំអុតអោនអង្គ ផ្ចិតផ្ចង់គំនិត នាំញាតិប្រព្រឹត្ត តែក្នុងផ្លូវធម៌
ផ្លូវណាវិនាស ដឹកចៀសឈូឆរ ផ្លូវណាល្អៗ បង្ហាញអោយដើរ។

ទឹកខ្មៅដៅចារ សារប្រយោជន៍ ឋិតថេររុងរោចន៍ ជាទ្រព្យប្រសើរ
ដោះស្រាយរឿងទុក្ខ កង្វល់សើវ៉ើ មិនអោយទាក់ទើរ ទាល់លែងទៅមុខ។

ជួនទឹកខ្មៅចារ វោហារពិរោះ អ្នកអានត្រងរស រែងយល់តែសុខ
កើនកម្លាំងចិត្ត ងើបដើរតត្រុក ញញឹមលាទុក្ខ ឈោងចាប់ជោគជ័យ។

នេះហើយតម្លៃ ទឹកខ្មៅប៉ាកា ញាតិអានកាលណា ជ្រួតជ្រាបអត្ថន័យ
យល់ចិត្តគំនិតស្មេរ ប្រាជ្ញ កវី យល់សព្វសេចក្ដី យល់ន័យរុងរឿង។


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com