[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
other authorsPosted: 2013-11-30 11:00:29   Replies: 0
ស្រូវ

ស្រូវ

១អ្នកស្រែដាំស្រូវ ដៅនិស្ស័យ
ពូជស្រូវច្រើនក្រៃ សាយពោរពាស
ហេមន្តដូវ ស្រូវពណ៌មាស
ការពារបញ្ចៀស ថែយ៉ាងល្អ ។

២ដំណាលសាវតា ដូនតាខ្មែរ
អភិរក្សថែជាដំណរ
ស្រែថ្នាលជីវិត កសិករ
ចារឈ្មោះអក្សរ សណ្ដាប់ស្រូវ ។

៣ស្រូវធ្ងន់ស្រូវស្រាល កណ្ដាលខែ
ឈ្មោះស្រូវកេរម៉ែ ថែកេរ្តិ៍នៅ
ពង្សយសឈ្មោះងា ជានាមដៅ
ជាសញ្ញាណផ្លូវនៅជាយាន ។

៤ស្រូវ(ចង្កោមប្រាក់)ដាក់សមឈ្មោះ
ទំឆាប់រង្គោះ ជ្រុះក្រៅលាន
(នាងខ្យូល)(ផ្កាខ្ទំ)ដើមវាត់វាន
(ស្រទាល់ភ្លក់)រាន វារតាមទឹក ។

៥ស្រូវធ្ងន់គន់ផ្ទៀង ឈ្មោះ(នាងល័ក្ខណ៍)
ស្គាល់ហើយជំពាក់ ទាក់ចិត្តនឹក
ស្រូវ(ស)(ស្មាព្រហ្ម)ខ្ញុំរលឹក
ឈ្មោះស្រូវសន្ធឹកទន្ទេញងក់ ។

៦ស្រូវស្រុករនាម ឈ្មោះ(មុខឆ្កែ)
ពូជស្រូវស្រុកខ្មែរ ផ្លែឆ្អើមភួក
ស្រូវ(កំពីងពួយ)ពែនគួរល្ហួក
សព្វសត្វវិវក់ ភ្លក់ស្រូវថ្មី ។

៧ឈ្មោះរសក្រអូប ភ័ព្វ(ផ្កាម្លិះ)
ក្រអូបយ៉ាងនេះ ស្រូវ(ផ្កាខ្ញី)
ស្រូវ(ក្រចកចាប) ខាបហរទ័យ
(ផ្ការំដួល)ស្រី ល្បីសុះសាយ ។

៨ស្រូវ(ចង្វាផ្ដៅ)ស្រូវ(កូនឃ្មុំ)
(ចុងបន្លា)ទំ គុំអួតកាយ
ស្រូវ(សែនពិដោរ)ក្រអូបឆ្ងាយ
(ផ្កាស្លា)កេរម្ដាយស្រូវ(រាំងជ័យ) ។

នាមស្រូវពីរោះ ឈ្មោះជីវិ
ស្រូវ(សុមាលី)នារីស្រី
(នាងនួន)(នាងខុន)គន់ល្អក្រៃ
រសក្លឹនម្ចាស់ថ្លៃ អប់ហត្ថា ។

១0ស្រូវឈ្មោះ(គង់ឪ)ដៅវបី
អង្ករស្រូវល្បីឈ្មោះ(ក្រយា)
ភាសារាជ្យស័ព្ទ ខ្ពស់ហត្ថា
ខ្មែរអើយរក្សា ព្រោះរសឆ្ងាញ់ ។

១១កូនខ្មែរមានភ័ព្វគាប់ទ្រព្យនៅ
ចាំនាមឈ្មោះស្រូវថែស្រលាញ់
គង់ស្រូវនៅស្រែ ខ្មែរមិនចាញ់
វិសុទ្ធផុតម្នេញ ពេញមង្គល ។

ម៉ម ឆោមវិចិត្រ

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com