[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
តំបន់ទេសចរណ៍ Tourist sitesPosted: 2013-11-25 21:54:33   Replies: 0
ជំរកសត្វស្លាបទឹក

ដែនជំរកសត្វស្លាបទឹក នៅកម្ពុជា មាន៣កន្លែងគឺ៖

ព្រែកទាល់ ៖ ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិថាង (ត្រង់ចំណុចឡូត៍នេសាទលេខ២) ក្នុង ឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ ស្រុកសង្កែ តាមបណ្ដោយព្រែកដា និង ព្រែកស្ពោត។ នៅតំបន់នេះ គេសង្កេតឃើញមានសត្វព្រៃ រស់នៅផ្ដុំគ្នា ច្រើនប្រភេទដូចជា ៖ សត្វស្លាបមាន៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ និង ល្មូន១៩ប្រភេទ។ ក្រុមទាំងនេះរស់នៅលើផ្ទៃដី ៩ គ.ម២

បឹងឆ្មារ ៖ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែល គេប្រទះឃើញមានសត្វស្លាប ច្រើនប្រភេទ នៅរដូវប្រាំង។

អាងត្រពាំងថ្ម ៖ ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តំបន់នេះសំបូរ ទៅដោយ សត្វក្រៀលរស់នៅ ដែលជាប្រភេទសត្វ ជិតផុតពូជ នៅលើពិភពលោក។ សត្វក្រៀល ផ្លាស់ទីកន្លែងរស់នៅ ១ឆ្នាំ២ដង ពីខេត្តរតនគិរី មកខេត្តបន្ទាយមានជ័យ។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com