[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
តំបន់ទេសចរណ៍ Tourist sitesPosted: 2013-11-25 21:45:59   Replies: 0
ដែនអភិរក្សសត្វព្រៃ

ដែនអភិរក្សសត្វព្រៃ
ជាដែនធម្មជាតិដែលធានា នូវលក្ខខណ្ឌធម្មជាតិចាំបាច់ ក្នុងការការពារប្រភេទសត្វព្រៃ និង រុក្ខជាតិរបស់ជាតិសំខាន់ៗ និង សហគមធម្មជាតិ ឬ​ លក្ខណៈរូបសាស្ត្ររបស់បរិស្ថាន​ជាទីដែលភាវៈទាំងនេះត្រូវការ ជាពិសេសនូវអន្តរាគមន៍ពីមនុស្ស​សំរាប់ភាពស្ថិតស្ថេររបស់វា។ តំបន់នេះមានសារៈសំខាន់ សំរាប់ទេសចរណ៍ ដែលចង់ស្វែងយល់ អំពីប្រភេទសត្វព្រៃនៅកម្ពុជា។

ដែនអភិរក្សសត្វព្រៃនៅកម្ពុជាមាន១០កន្លែងគឺ៖

ភ្នំឱរាល់ ៖ ស្ថិតនៅក្នុងខេត្តកោះកុង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ដែលមានផ្ទៃដី ២៥៣ ៧៥០ ហិចតា។ តំបន់នេះសំបូរខ្លា និងដំរី។
ពាមក្រសោប ៖ ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ២៣ ៧៥០ ហិចតា។ តំបន់នេះសំបូរសត្វស្លាប។
ភ្នំសំកុះ ៖ ស្ថិតនៅក្នុងខេត្តកោះកុង មានផ្ទៃដី ៣៣៣ ៧៥០ ហិចតា។ តំបន់នេះមានដំរី។
រនាមដូនសំ ៖ ស្ថិតនៅក្នុងខេត្តបាត់ដំបង មានផ្ទៃដី ១៧៨ ៧៥០ ហិចតា។
គូលែនភ្នំទេព ៖ ស្ថិតនៅក្នុងខេត្តសៀមរាប និង ខេត្តព្រះវិហារ មានផ្ទៃដី ៤០២ ៥០០ ហិចតា។
បឹងពេរ ៖ ស្ថិតនៅក្នុងខេត្តកំពង់ធំ មានផ្ទៃដី ២៤២ ៥០០ ហិចតា។
លំផាត់ ៖ ស្ថិតនៅក្នុងខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ដែលមានផ្ទៃដី ២៥០ ០០០ ហិចតា។ តំបន់នេះសំបូរ​ ខ្ទីង ទន្សោង។
ភ្នំណាមលៀត ៖ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី មានផ្ទៃដី ៤៧ ៥០០ ហិចតា។ តំបន់នេះមាន ដំរី ខ្លា និងប្រភេទសត្វស្លាបព្រៃភ្នំជាច្រើនប្រភេទ។
ភ្នំព្រេច ៖ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ ដែលមានផ្ទៃដី ២២២ ៥០០ ហិចតា។ តំបន់នេះមានគោព្រៃ។
ស្នួល ៖ ស្ថិតនៅក្នុងខេត្តក្រចេះ មានផ្ទៃដី ៧៥ ០០០ ហិចតា។


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com