[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
other authorsPosted: 2013-11-09 16:26:21   Replies: 0
ញញឹមតាព្រហ្ម

ញញឹមតាព្រហ្មប្ដឹងផ្ដាំជាតិខ្មែរ !!!


ស្ដេចជ័យវរ្ម័នអង្គទីប្រាំពីរ
ជេដ្ឋាទីពីរទីទងសាវតារ
មានទាំងរឿងជ័យក្ដីទុក្ខសោកា
ចាំជាប់ចិន្ដាខេមរាគ្រប់កាយ។

ព្រះបាទជ័យធ៌នរាជមន្តចេស្ដា
ព្រះជ័យជេដ្ឋាបង់អាសារស្ដាយ
ឳមាតុភូមិន័យផង់ជាម្ដាយ
វង្សាអន្លាយខ្មែរស្ពាយសាសនា។

ត្រកូលជាតិខ្មែរថែធម៌សច្ចៈ
ប្រកាន់ឆាន្ទ:មនៈសិការ
សណ្តោសទូលាយស្ពាយករុណា
គន្ធាមេត្តាមហាប្រណី ។

ដ្បិតគុណជាទោសខុសចិត្តបំរុង
ដ្បិតជាតិស្ទើរលង់តែគង់និស្ស័យ
ទមិឡតិរច្ឆានសន្ដានចង្រៃ
ឈ្លានពានទឹកដីជ្រកច្នៃវប្បធម៌ ។

សត្រូវប្លន់ជាតិមាយាទឆ្អេះឆ្អាប
ចំលងខ្មែរស្រាប់អួតច្បាប់បវរ
គុំលួចក្រាំងធាតុជាតិចោរជើងល្អ
កំពូជឈាមជ័រអន្តិរ្ថយ៍ ។

ទមិឡអួតសាសនាលោកាយំទួញ
ព្រះក្លាយជំនួញសេដ្ឋកិច្ចវិស័យ
ឆ្អែតបាយបោកស្នូកជ្រកស៊ីព្រោះស្រី
ចិត្តបុណ្យប្រណីខ្មែរស្ទើរក្ស័យព្រាត់ ។

ខ្មែរអើយញញឹមទើបថ្កើងសក្កិយស
រួមថែកេរ្តិ៍ឈ្មោះពិរោះវិសុទ្ធ
ខ្មែរជាតិបុព្វេទ្រព្យកេរហ្មងហ្មត់
ច្បាប់ក្រមច្បាស់បទយូលង់អន្លោច ។

ទឹកដីសិល្បៈចំលាក់វប្បធម៌
សស្រ្តាអក្សរល្អល្អះវិរោច
សិល្ប៍សាសគាថាគ្មានជាតិណាដូច
ជាតិចោរកំហូចគង់ហោចនិស្ស័យ។

ជាតិខ្មែរស្មោះសខ្មែរល្អគ្រប់យ៉ាង
ខ្មែរជាអ្នកសាងខ្មែរស្វាងសិរី
ខេមរៈគ្រប់ល័ក្ខណ៍ជាតិពង្សនិស្ស័យ
ចរិយាថ្លៃប្រពៃសជាតិ។
១០
ប្រាសាទសិលាសាវតាភិរម្យ
ទោះស្លែវល្លិរំជុំឥតរវាត
ដូចខ្មែរសាមគ្គីមូលមីមិនឃ្លាត
មង្គលដល់ជាតិត្រសាយត្រសុំ។
១១
សិល្បៈឆ្លាក់ផ្ដាំរបាំរាយមន្ត
ខ្មែរអើយទន់ភ្លន់គន់រិទ្ធឩត្ដម
ខ្មែរមានគ្រប់យ៉ាងស្អិតស្អាងស្អាតស្អំ
ប្រាសាទជំរំជុំក្រាលពសុធា។
១២
ទ្រព្យច្រើនដេរដាសក្រៃណាស់ពន្លក
ក្នុងដីលើគោកដែនទឹកម្រឹគា
ក្រៃក្រាស់សម្បត្តិកូនខ្មែរគ្រប់គ្នា
គរគោកភោគាកេរធាផែនដី ។
១៣
សិលាចារឈ្មោះខ្ពស់យសខេមរា
មួយត្រួយលោកាសួនសួគ៌ាលី
វិសុទ្ធផុតមេឃល្អផុតលោកីយ៍
សុវណ្ណលើដីនៃដែនអង្គរ។
១៤
បាយ័នផ្ដាំខ្មែរថែស្នាមញញឹម
ល្ងាចថ្ងៃព្រលឹមពាន់ឆ្នាំបវរ
ញញឹមយ៉ាងមានព្រហ្មវិហារធម៌
បញ្ជាក់ឈាមជ័រជាតិពេជ្រចរណៃ ។
១៥
ញញឹមខេមរារក្សាជាតិគង់
ញញឹមក្រោមទង់កេរ្តិ៍ឈ្មោះថ្លាថ្លៃ
មោទនភាពជ្រួតជ្រាបហរទ័យ
ញញឹមថ្កើងន័យជាតិល្បីគ្មានផ្ទឹម។
១៦
ញញឹមឋានសុខឩត្ដមលើលោក
បាយ័នឆ្លាក់ទុកទំនុកញញឹម
អរិយធម៌សោភ័ណបប្រឹម
ខ្លាចអ្វីញញឹមខ្មែរក្រៃអស្ចារ្យ ។

និពន្ធដោយ ម៉ម ឆោមវិចិត្រ

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com