[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Recipe: SaladPosted: 2013-10-13 19:10:29   Replies: 0
ខ្ទឹមជ្រក់

ខ្ទឹមជ្រក់
http://chanbokeo.com/index.php?gcm=1411&grid=141097>op=5134
គ្រឿងផ្សំ៖
មើមខ្ទឹមចាស់ដែលមិនទាន់ស្ងួតសំបក ស្ករ អំបិល ទឹកខ្មេះ

របៀបធ្វើ៖
១- កាត់មើមខ្ទឹមលាងអោយស្អាត។
២- ដាំទឹកអោយពុះ លើកចុះទុក៥នាទី រួចទម្លាក់មើមខ្ទឹមក្នុងទឹកក្តៅ ប្រហែល១នាទី ហើយស្រិតទឹក ឬស្រង់យកខ្ទឹមចេញ សម្រស់អោយស្រស់ទឹក។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់ នឹងនាំអោយមើមខ្ទឹម ក្លាយជាមានពណ៌ខៀវ ពេលជ្រក់។
៣- យកកែវលាងទឹក ជួតអោយស្ងួត។
៤- ញាត់មើមខ្ទឹមចូលក្នុងកែវ។
៥- កម្លោចស្ករស (ឬ ស្ករត្នោត តាមចំណូលចិត្ត) ហើយចាក់ទឹក ដាក់អំបិល ដាំអោយពុះ។ សូមភ្លក្សអោយមានរសជាតិផ្អែមប្រៃបន្តិច។
៦- ពេលទឹកស្ករពុះ លើកចុះ ទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីអោយជ្រក់មានពណ៌ថ្លាស្អាតផង តែកុំលាយអោយដល់ជូរ។ កូរលាយអោយសព្វរស​ជាតិគ្នាហើយ ទើបចាក់ចូលកែវខ្ទឹម គ្របអោយជិត។
៧- ដាក់កែវខ្ទឹម ហាលថ្ងៃ បីបួនថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់។
៨- យើងអាចបរិភោគខ្ទឹមជ្រក់ ជាមួយ ត្រីអាំង ត្រីឆ្អើរ ឬ ធ្វើមុខមីបំពង (ខ្លះហៅថា មីសៀម)

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com