[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-03-12 20:51:37   Replies: 0
ទេសភាព

ទេសភាពវាលស្រែ ស្រូវស្រស់ខ្ចី
សោភាប្រិមប្រិយពេញចិន្តា
ទឹកព្រែកធ្លាប់ហែលស្រង់កាយា
ប្រលែងខ្ញៀវខ្ញាគ្មានខ្វល់អ្វី។

ដើមត្នោតឈរជ្រោងខ្ពស់ស្រឡះ
ផ្ទៃមេឃល្អល្អះគាប់ហឫទ័យ
ជើងភ្នំលាក់ទ្រព្យចិត្តកវី
កត់ត្រាភក្ដីស្នេហ៍ឧត្ដម។

ស្នេហ៍ជាតិមាតុភូមិស្មើជីវិត
ស្នេហ៍ស្រុកខ្មែរពិតនិត្យភិរម្យ
ស្នេហ៍ថែទឹកដីដ៏សុខុម
ស្នេហ៍សុខត្រកុំត្រកាលអើយ។

~ នភ ហង្សផលា ~

បើស្រឡាញ់ខ្មែរ សូមជួយរក្សា បង្កើន និង ផ្សព្វផ្សាយតម្លៃរបស់ខ្មែរ ទាំងអស់គ្នា។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com