[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-03-12 20:49:19   Replies: 0
បុណ្យ

បុណ្យគឺ កិរិយាណាប្រពៃ
សុក្រឹតល្អក្រៃ រកផ្ទឹមគ្មាន
បុណ្យនាំទៅសុខសួគ៌ាឋាន
នាំដល់និព្វាន ផុតទុក្ខា។

បុណ្យបានមកពីការកសាង
ខិតខំស្អិតស្អាងកាយវាចា
តាំងចិត្តបរិសុទ្ធផុតតណ្ហា
ផុតទាំងទោសា អវិជ្ជា។

បុណ្យកើតពីសីលសង្រួមនេះ
កើតដោយត្រិះរិះគ្រប់វេលា
យល់នូវសច្ចៈធម៌នានា
លះលាសេចក្ដីប្រកាន់មាំ។

បុណ្យមួយកើតពីការអោយទាន
ដល់ជនអត់ឃ្លានគ្មានអ្នកគាំ
ដល់ចាស់ជរាឈឺទ្រុឌទ្រោម
ដល់សង្ឃ ដល់ស្មូម ឬ ញាតិមិត្ត។

បុណ្យម្យ៉ាងបានដោយមេត្តាធម៌
ផ្សព្វផ្សាយសាទរនៅក្នុងចិត្ត
សន្ដោសប្រណី ករុណាពិត
ដល់មនុស្សឆ្ងាយជិតមិនរើសអើង។

បុណ្យកើតឡើងមានព្រោះកតញ្ញូ
ស្នងគុណដល់គ្រូ យសថ្កុំថ្កើង
តបគុណពុកម៉ែឥតពើឆ្មើង
អោយប្រសើរឡើងយ៉ាងរមនា។

បុណ្យកើតពីការរំលែកធម៌
ទូន្មានល្អៗដល់ប្រជា
អោយអនុគ្រោះសន្ដោសគ្នា
មិនចងកម្មពៀរនាំវឹកវរ។

បុណ្យបានមកពីសមានចិត្ត
ធ្វើការស្នាលស្និទ្ធ នឹងមនុស្សល្អ
ជួយទុក្ខធុរៈក្នុងគ្រាក្រ
ទេវតាអោយពរ ព្រោះចិត្តបុណ្យ។

~ នភ ហង្សផលា ~

ញាតិមិត្តទាំងឡាយ គប្បីត្រេកអរចំពោះការសាងបុណ្យកុសលចុះ ព្រោះថា បុណ្យនេះឯងហើយ ជាទីពឹងរបស់យើងគ្រប់ៗគ្នា គ្រប់កាល គ្រប់វេលា អស់កាលជាយូរអង្វែងមកហើយ។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com