[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-03-12 20:48:20   Replies: 0
ក្រោមមេឃតែមួយ

ក្រោមមេឃតែមួយ

មិនថាសម្បុរ ស ឬ ខ្មៅ
គ្រប់គ្នារស់នៅក្រោមមេឃមួយ
តែខ្លះត្រូវជួបរឿងទុក្ខព្រួយ
ខ្លះផលភ័ព្វជួយជួបសុខា។

រឿងកម្មបែងចែក មាន និង ក្រ
អាក្រក់ ឬ ល្អ ជាធម្មតា
ខ្លះល្ងង់ងងិតអាប់ប្រាជ្ញា
ខ្លះទៀតភ្លឺថ្លា បញ្ញាក្រែល។

ចុះកម្មជាអ្វី ខ្លាំងក្លាម្លឹង
បន្ធូរ បន្តឹង ក្ដិច អង្អែល
អោយខ្លះត្រូវរត់ ខ្លះមុជហែល
ហុចផលមិនដែលនៅទំនេរ?

ញាតិអើយ! ដឹងទេ កម្ម នោះឯង
ព្រះពុទ្ធសម្ដែងថាជាកេរ
របស់ខ្លួនយើង ពីបុព្វេ
មិនដែលងាករេ ចោលយើងឡើយ។

ច្នេះហើយគួរងើប ប្រឹងផ្លូវល្អ
សាងកុសលធម៌ ឥតកន្តើយ
ទុកជាស្ពានឆ្លងលុះដល់ត្រើយ
នាំបានធូរស្បើយផុតទុក្ខា។

កម្ម គឺទង្វើ យើងប្រព្រឹត្ត
ផុសចេញពីចិត្ត ដោយចេតនា
ជាពាក្យសម្ដី ប្រើចរចា
ឬ កិរិយា ផងនានា។

បើសិនព្យាយាម ខិតខំប្រឹង
យូរឆាប់អ្នកនឹង កើនសទ្ធា
ជឿលើ បុណ្យបាប ជឿកម្មពៀរ
យល់ធម៌ពុទ្ធាដ៏ឧត្តម។

យល់នូវប្រយោជន៍ សាស្ដាប្រៀន
ដាស់តឿនទូន្មានអោយខិតខំ
កាន់ធម៌សុចរិត ជាកិច្ចធំ
កិរិយាសមរម្យ ជាអ្នកជា។

ត្បិតអី កម្មល្អ ផ្ដល់ផលល្អ
ភោគៈ បវរ តាមសទ្ធា
គឺជាទីពឹងមហិមា
នៃយើងគ្រប់គ្នា ក្នុងវាលវដ្ដ។

~ នភ ហង្សផលា ~

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com