[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-03-12 20:44:33   Replies: 0
ព្យុះកម្មជីវិត

ព្យុះកម្មជីវិត

ព្យុះកម្មជីវិតឥតស្រាកស្រាន
អោយខ្មែរម៉ឺនលានរងវេទនា
កម្មកាចអាក្រក់តាមផ្ដន្ទា
អោយរាស្ដ្រប្រជាជួបទុក្ខផ្ទួន។

រាស្ដ្រពេញនគរទ្រហូយំ
ខ្លះស៊ូអត់ទ្រាំ ខ្លះគេចពួន
និរាសចោលស្រុកមាតុភូមិខ្លួន
ខានបានថែថួន ជាតិ ទឹកដី។

រងទុក្ខព្រោះខ្មែរលែងគិតខ្មែរ
រវល់ចង់តែធ្វើមន្ត្រី
ចង់មានចង់បានសព្វអ្វីៗ
ប្រមាទក្នុងស្រី ល្បែង អបាយ។

មិនយករឿងជាតិជារឿងធំ
កើនកងប្រជុំប្រឹងសប្បាយ
រហូតភ្លេចខ្លួនធ្លាក់អន្តរាយ
សប្បាយក្លាយទុក្ខពេញនគរ។

រឿងរ៉ាវចែងចងក្នុងប្រវត្តិសាស្ដ្រ
ខ្មែរស្លាប់ច្រើនណាស់ គ្រោះវឹកវរ
សង្គ្រាមផ្ទួនៗ ឥតឈប់ឈរ
ក្ស័យរាលជើងគរ ព្រោះបែកបាក់។

បែកអ្វីមិនស្មើបែកសាមគ្គី
អោយខ្មាំងញក់ញីខាំត្របាក់
ប្រើកិច្ចប្រើកលមិនអន់អាក់
អោយខ្មែរលង់ធ្លាក់ជ្រោះអន្តរាយ។

ខ្មែរអើយ បើខ្មែរស្នេហ៍ជាតិពិត
សូមខ្មែរមូលមិត្ររួមចាប់ដៃ
សាងជាតិជាថ្មីអោយល្អក្រៃ
ការពារទឹកដីកុំអោយបង់។

ការពារវប្បធម៌ និង ភាសា
កេរគាប់ខេមរាដ៏ផូរផង់
ការថែជាថ្មីអោយត្រចង់
រួមគ្នាស្រោចស្រង់ជាតិយើងថ្កើង។

នភ ហង្សផលា
៨ មក្ករា ២០១៣

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com