[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-03-12 20:42:49   Replies: 0
ដើម្បីជាតិថេរ

ដើម្បីជាតិថេរ

ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្ដាល
ត្រូវភ្លើងអុចអាលអោយខ្ចាត់ព្រាត់
ភ្លើងសង្គ្រាមចិត្តរោលរាលព័ទ្ធ
អោយខ្មែរតក់ស្លុតលែងចង់យល់។

គេធ្វើទារុណអោយរាងចាល
លែងហ៊ានងើបក្បាលតបតទល់
គេជិះគេជាន់អោយអំពល់
វល់ធ្លាក់ទាសករនៃបរទេស។

គេលេបទឹកដីយកទាំងស្រស់
អោយខ្មែររសោះខ្សោះរលេះ
វប្បធម៌ថ្លៃថ្លាប្រែស្រាំប្រេះ
អ្នកប្រាជ្ញអ្នកចេះលែងខ្មេះនៅ។

សង្គ្រាមផ្លូវចិត្តពិតខ្លាំងខ្លា
វាយដំប្រហារ សូកសៀតជ្រៅ
ស្ទើររស់ ស្ទើរស្លាប់ ផុតពូជន៍ផៅ
រសាត់ឆ្ងាយទៅ លែងនឹកនា។

លែងស្គាល់ជាតិខ្មែរ ខ្មែរបងប្អូន
ប្រឹងយករួចខ្លួន ចោលគ្នីគ្នា
ភ្លេចខ្មែររួមឈាមរាស្ដ្រប្រជា
រងទុក្ខគ្រាំគ្រាក្រោមជើងគេ។

ខ្មែរអើយ បើខ្លួនពិតជាខ្មែរ
យើងត្រូវប្រឹងថែអោយឋិតឋេរ
វប្បធម៌ដូនតាដែនដីកេរ
កុំប្រែងាករេភ្លេចពង្សខ្មែរ។

ខ្មែរធ្លាប់ថ្កុំថ្កើងព្រោះសាមគ្គី
ជិតឆ្ងាយមូលមីរខិតខំថែ
អក្សរ សិល្បះ វប្បធម៌ដែរ
ពណ្ណរាយហូរហែពាសអាគ្នេយ៍។

ច្នេះសូមកូនខ្មែរបែរមកវិញ
សិក្សារមេញស្គាល់ទ្រព្យកេរ
ថែបងធួនប្អូនស្ងួនជាតិឋេរ
រួបរួមទើបគេកាច់លែងបាក់។

សូមរូមសាមគ្គីជាធ្លុងមួយ
ស្ទុះស្ទាងើបជួយឆ្លងឧបសគ្គ
គិតគូរអោយជ្រៅលែងនៅរាក់
ខ្មែររុងរឿងជាក់ គង់អង្វែងអើយ...


និពន្ធដោយ នភ ហង្សផលា
១៩ មករា ២០១៣

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com