[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-03-12 20:40:24   Replies: 0
អានកើនប្រាជ្ញា

អានកើនប្រាជ្ញា

កូនអើយចូរកូនខំសិក្សា
ហាត់អានអក្ខរាភាសាយើង
អានច្រើន ចេះច្រើន កើនថ្កុំថ្កើង
រុងរឿងប្រាជ្ញា ថ្លាគំនិត។

ចំណេះក្នុងលោកមានច្រើនណាស់
រៀនសូត្រអោយច្បាស់ ជាក់ល្អន់ល្អិត
ចេះមួយ ចូរកូនចេះអោយពិត
គឺចេះស្នាលស្និទ្ធ គំនិតប្រាជ្ញ។

គំនិតល្អៗច្រើនក្រែលក្រៃ
អ្នកប្រាជ្ញតែងលៃសេពឥតខ្លាច
គំនិតមិនទាល់ជាអំណាច
ប្រាជ្ញយកជាប់ខ្លួនគ្រប់ទិសទី។

ពង្រីកប្រាជ្ញាអោយពណ្ណរាយ
ជីវិតស្រស់ស្រាយដោយសម្ភី
រិះគិតគន់គូរគ្រប់វិធី
គំនិតមូលមីរ ផុសចេញពីការអាន។

~ នភ ហង្សផលា ~

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com