[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Nop Hang PhallaPosted: 2013-03-12 20:39:32   Replies: 0
សង្ខារ

សង្ខារ

គន់មើលវាសនាសង្ខារសត្វ
វិលវល់ ខ្ចាយខ្ចាត់ ព្រាត់ឥតស្រាន
មានជួប មានព្រាត់ មិនដែលខាន
សូន្យប្រាណ ចែកឋាន កើតភពថ្មី។

ហៃអស់សាធុជនទាំងឡាយ
មានរូប មានកាយ មានទុក្ខនៃ
មិនទៀង ជាទុក្ខក្នុងលោកិយ៍
បីដូចអណ្ដាតភ្លើងចង្កៀង។

អណ្ដាតភ្លើងរេតាមខ្យល់បក់
វិលវល់វីវក់កម្រទៀង
ជួនត្រូវសូន្យសុងក្រោមព្យុះភ្លៀង
គ្មានសល់រូបរាងល្មមសម្គាល់។

នេះហើយសង្ខារ មិនទៀងទាត់
កើតហើយខ្ចាត់ព្រាត់គ្មានសេសសល់
រេរាំទៅតាមកម្មនិងផល
ជាទុក្ខអំពល់នៃជីវិត។

តែទោះសង្ខារមិនទៀងក្ដី
សូមញាតិប្រុសស្រីទាំងឆ្ងាយជិត
តាំងចិត្តអោយល្អ ស សុចរិត
ប្រព្រឹត្តតែកម្មកុសលចុះ។

ត្បិតកម្មកុសលនេះឯងហើយ
នាំយើងដល់ត្រើយមិនដែលខុស
ធ្វើល្អ បានល្អ ធម៌សប្បុរស
មិនលុះក្រោមទុក្ខ នៃសង្ខារ។

សង្ខារបែកខ្ចាត់មិនឋិតថេរ
តែកម្មបុព្វេ គង់ធម្មតា
កម្មល្អ នាំផលគាប់ប្រាថ្នា
ទោះទុក្ខម្ដេចម្ដា ក៏គង់ស្រាន...

នភ ហង្សផលា

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com