[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចំរៀងកុមារPosted: 2013-01-26 15:12:38   Replies: 0
ចម្រៀងកខ

ចម្រៀងកខ
និពន្ធទំនុកច្រៀង និង បទភ្លេង ដោយលោក ម៉ៅវិណ្ណា ឆ្នាំ១៩៦៨

១- ក កុក ខ ខ្លា គ គាគីង្គក់ ឃ ឃ្លោកទ្រមក់ ចង់ភ្លក្ស ង ត្រីងៀត
ច ចបកាប់ថ្មី ឆ ឆ្នាំងដីមួយទៀត ជ ជើងភ្លាត់ស្នៀត ឈ ឈឹងនៅបៀតញញួរ។
បន្ទរ-- អីយ៉ាស់មែនហើយ មែនហើយ (ស្ទួន)

២- ដ ដៃ ដ ដា ឋ ឋាឋានសួគ៌ ឌ ឌាមានតួ ប្រើតិចណាស់ពាក្យខ្មែរ
ឍ ឍាឍិឍី ក៏មានតិចណាស់ដែរ ណ ណឺពាក្យខ្មែរ មានត្រាប់តាមតែបារាំង។
បន្ទរ-- អីយ៉ាស់មែនហើយ មែនហើយ (ស្ទួន)

៣- ត តុ ត តា ថ ថា ថ ថាំង ទ ទន្សោងខ្លាំង ជាងសត្វគោក្របី
ធ ធ្មេញពីរជួរ សដូចភ្លុកដំរី ន នាឡិកាថ្មី ធ្លាប់មានឈ្មោះល្បីដើរទៀង។
បន្ទរ-- អីយ៉ាស់មែនហើយ មែនហើយ (ស្ទួន)

៤- ប បៀរ ផ ផ្ទះ ព ព្រះ ភ ភ្លៀង ម មាន់ឈរមៀង មើលកូនទាវាយំ
យ យាយុវ័នកាន់វិន័យជាធំ រ រៃច្រៀងយំ រងំពេញតែព្រឹក្សា។
បន្ទរ-- អីយ៉ាស់មែនហើយ មែនហើយ (ស្ទួន)

៥- ល កើតជាលា វ វាវ៉ែនតា ស កើតជាស្វា ហ ហាយន្តហោះ
ឡ ឡាឡុកឡាក់ ចាក់មិនដែលត្រូវសោះ តួក្រោយបង្អស់ គួរអោយស្រណោះ អ អាវ។
បន្ទរ-- អីយ៉ាស់មែនហើយ មែនហើយ (ស្ទួន)

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com