[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចំរៀងកុមារPosted: 2012-12-28 22:52:04   Replies: 0
កសិកររដូវចម្រូត

កសិកររដូវចម្រូត

កណ្តាលវាលស្រែនៅខែបុស្ស
អ្នកស្រែស្រីប្រុសច្រើនពេកក្រៃ
លើកគ្នាច្រូតស្រូវប្រវាសដៃ
រាល់ថ្ងៃក្រោមមេឃខៀវស្រឡះ។

ក្រោកឡើងពីព្រឹកគេនាំគ្នា
ម្នីម្នាចុះស្រែមុនថ្ងៃរះ
កណ្តៀវច្រូតកាត់ទាំងក្មេងចាស់
ធ្វើការរហ័សយ៉ាងចំណាប់។

ថ្ងៃទ្រេតពីត្រង់ក្តៅដូចភ្លើង
តែអ្នកច្រូតយើងនៅស្វាហាប់
កណ្តៀវនៅដៃរលាស់ខ្វាប់
ច្រូតចងកណ្តាប់ពុំមានល្ហែ។

ជួនកាលមានលេចលាន់សំដី
ប្រុសស្រីចំអន់គ្នាហ៊ោរអែរ
បែកសម្លេងខ្ចាយឆ្ងាយកាត់ស្រែ
រួចគេងើបបែរសើចដាក់គ្នា។

រសៀលត្រជាក់ធ្លាក់ខ្យល់មក
ពពករសាត់កាត់មេឃា
ម្អមស្រែក្រអូបពេញទ័យា
អ្នកស្រែគ្រប់គ្នាបានធូរស្បើយ។

ថ្ងៃលិចព្រលប់យប់មកដល់
គ្មាននរណាខ្វល់ក្នុងចិត្តឡើយ
គេនៅខំច្រូតធ្វើព្រងើយ
ព្រោះចង់បង្ហើយស្រូវក្នុងស្រែ។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com