[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អ្នកចម្រៀងជំនាន់ថ្មី New SingersPosted: 2011-09-03 23:07:22   Replies: 0
នីសាលឿន

១-----------------------------------------------------------
ដីកេរមរតក

(១) . ដីកម្ពុជាថ្លៃស្មើដុំពេជ្រ ចោរខ្មាំងមានល្បិច ចង់បានគ្រប់គ្នា បងព្រាត់ពីអូនចូលធ្វើជាយោធា ដើម្បីការពារដីកេរមរតក។

(២) . ជើងភ្នំដងរែកបងលឺទោចយំ អកចូលទ្រនំ មុនពេលថ្ងៃរៀបលិច ដៃកាន់កាំភ្លើង ពួនក្នុងល្បាស់ព្រិច ភ្នែកមិនហ៊ានធ្មេច រំពៃមើលខ្មាំង។

(៣) . ស្នូរកាំភ្លើងធំ...លាយកាំភ្លើងដៃ ទ័ពយើងមានជ័យ នៅគ្រប់សមរភូមិ បើបងអភ័ព្វត្រូវស្លា...ប់ចោលអូន សូមចិត្តមាសស្ងួន ពៅកុំសោកា។

(៤) . សង្ខារជួនជាតិធាតុជួនមាតា បេះដូងរក្សាទុកជួនភរិយា អ្នកតាឃ្លាំងមឿង ឈាមអ្នកការពារ ផ្តាំខ្មែរគ្រប់គ្នាការពារទឹកដី ៕

២-----------------------------------------------------------
ចែវទូកនេសាទ

ចែវទូកនេសាទ កណ្តាលអាធ្រាតុ លើផ្ទៃជលសារ ក្រោមពន្លឺចន្ទ្រថ្លា នឹកឃើញសង្សារថ្នាក់ថ្នមបី ស្នេហ៍យើងស្នេហ៍ស្មោះ តែម្តាយអូនគាត់មិនប្រណី ព្រោះបងអ្នកនេសាត្រី បងគ្មានទ្រព្យអ្វីផ្គាប់ចិត្តមេបា

តឹងទ្រូងស្ទើបែកបង្ហូរទឹកភ្នែកស្តាយរូបសង្សារ កម្មកំណាចឬស្សាថ្ងៃនេះជីវ៉ាចូលរោងការហើយ ភ្លេងខ្មែរប្រគំ បងយំចងដៃត្រាណត្រើយ ឧសឱកំពង់ឃ្លាំងអើយ ម្តេចឡើយចងកម្មអោយខ្ញុំវេទនា

ទន្លេសាប ទឹករាជរដូវវស្សាហ៍ លិចទាំងខ្ទមជរា ពុំងារអូនព្រាត់ឆ្ងាយ ស្នេហ៍គេបង្ខំអូនទួញយំទ្រូងបងស្ទើធ្លាយ បទបាយខុនចងដៃស្រីហើយ ភ្លេងអើយកំណាចអ្វីម្ល៉េះ

បងសូមលាស្រី លាទាំងអាល័យ លាស្នេហ៍បរិសុទ្ធ ដូចទន្លេសមុទ្រ ទឹកប្រៃទឹកសាបចែកដាច់ពីគ្នា ស្នេហ៍រើសវណ្ណៈខ្ញុំខកចិត្តបេះដូងពើតផ្សារ ទ្រាំរស់នៅកំសត់ឯការ នេះហើយវាសនាអ្នកនេសាទអើយ

៣-------------------------------------------------------------





English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com