[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អ្នកចម្រៀងចាស់ៗ Classic SingersPosted: 2011-09-03 14:15:21   Replies: 0
តូចតេង

1==============
ទាសករស្នេហា

១.បុណ្យវាសនា ខ្ញុំឈោងមិនដល់ បានជានិមល នាងមិនមេត្តា
ចាំ ទ្រាំរង់ចាំ គ្រប់គ្រា ទាំងដួងចិត្តរងា ពុំមានក្តីនឿយណាយ។

២.រស់ខ្ញុំរស់ ដោយក្តីសង្ឃឹម ប្រៀបផ្ទឹម បានទៅនឹងសត្វទន្សាយ
ដែល រង់ចាំច័ន្ទឯនាយ ទាំងដួងចិត្តខ្វល់ខ្វាយ ក្រហាយតែក្នុហឬទ័យ។

R.ឱទេពធីតា! ដឹងទេថា បងឯងនជាទាសាស្រី
បើមិនប្រណី គង់តែក្ស័យ ជីវីខ្ញុំមិនខាន។

៣.រង់ ខ្ញុំរង់ដោយចិត្តអង្វរ សូមនួនល្អង អាណិតប្រោសប្រទាន
ក្លិន ស្រស់សម្ជស្សកល្យាណរួមជាគូភុំផាន កើយប្រាណលុះត្រាក្សិណក្ស័យ។

2==============
ប្រទីបនៃធម៌

១.កណ្តាលសាសនា បានវិលមកដល់ ឃើញមនុស្សអំពល់ វិលវល់សាងបានគួរវេទនា
ខ្វះខាតគុណធម៌ ភ្លេចភ្លាំងកាយា នេះគឺមាគ៌ា នាំយើងរាល់គ្នា ជួបទុក្ខ។

២.អ្នកដែលធ្វើល្អ ហាក់ដូចមានមារ មកតាមផ្តន្ទា ឲ្យយល់ទោសាតបគុណនិងសុខ
ប្រៀបដូចទេវតា ជួយខ្លាពីភក់ ឲ្យផុតក្តីទុក្ខ ផលតបនឹងសុខគឺនិរគុណ។

R.សិស្សល្អ ក៏ព្រោះមានគ្រូ កូនលូតលាស់ ព្រោះម្តាយខំស៊ូ ថែទាំងនៅអត់ធន់
ហេតុនេះគួរខំរក្សាជីពជន្ម ហើយដឹងជាមុន នូវបាបនូវបុណ្យគុណទោសទាំងឡាយ។

៣.ដើម្បីរលត់ កាបង្ហូរឈាម បំបាត់សង្រ្គាម គួរយើងដើរតាមព្រះពុទ្ធត្រួសត្រាយ
រំលត់លោភៈទោសៈញាប់ញ័រ ពីចិត្តនឹងកាយ នោះទើបសប្បាយក្នុងសន្តិភាព។


3==============


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com