[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2011-06-23 21:29:19   Replies: 0
រឿងទឹកបឹងកករ

រឿងទឹកបឹងកករ

លោកតាសុខ ធ្វើដំណើរទៅភូមិមួយ ជាមួយចៅប្រុសម្នាក់ ដើម្បីទៅចូលរួមពិធីបុណ្យ។ លុះធ្វើដំណើរ បានពាក់កណ្តាលផ្លូវ លោកតាបានឈប់សម្រាកក្រោមដើមឈើមួយ ហើយបានប្រាប់អោយចៅ ទៅរកដួសទឹក ពីបឹងក្បែរនោះ មកទទួលទាន។ កុមារសយ រត់វឹងសំដៅទៅបឹងភ្លាម បន្តិចក្រោយមក ក៏ត្រឡប់មកវិញ ដោយដៃទទេ ហើយជំរាបលោកតាថា ៖

- ទឹកបឹងកករណាស់ លោកតា ព្រោះមានមនុស្សកំពុងចុះដកព្រលិត។

លោកតាឮហើយ ក៏ឆ្លើយតបវិញថា ៖

- អញ្ចឹង ចៅសម្រាកសិនទៅ​ ចំាំមួយស្របក់ទៀត ចាំទៅដងទឹកបឹងនោះ។

មួយសន្ទុះកន្លងទៅ មនុស្សបានឡើងពីបឹង ត្រឡប់ទៅវិញស្ងាត់បាត់អស់។ លោកតាក៏ដេញអោយចៅសយ ទៅបឹងម្តងទៀត។ លើកនេះ ចៅសយ ត្រឡប់មកវិញ ដោយមានដងទឹក ពេញមួយកន្ទោងស្លឹកព្រលិតមកផង។ លោកតាក៏សួរចៅសយ ឡើងថា ៖

- ហេតុអ្វីលើកនេះ ចៅដងទឹកមក?

- បាទ! លោកតា! ព្រោះមនុស្សឈប់ចុះលុយទឹក ទៅដកព្រលិត​ ទើបទឹកបឹងរងថ្លា ឡើងវិញ អាចអោយខ្ញុំដងយក មកជូនលោកតាបាន នៅពេលនេះ។

លោកតាញញឹម ហើយតបថា ៖

- ចៅដឹងទេ? ទឹកបឹងរងថ្លាល្អ អាចអោយយើងដងបរិភោគបាន យ៉ាងឆ្ងាញ់ ក៏ដោយសារ គ្មានសកម្មភាពអ្វី កកាយ កកូរ លុយទឹកនោះ អោយជ្រួលរចល់ ម្ល៉ោះហើយ នៅពេលទឹកស្ងៀមនឹង កករនោះ ក៏រងធ្លាក់ ចុះទៅឯបាតបឹងអស់ទៅ សល់តែទឹកថ្លាឆ្វង់ គួរអោយយើងគួចចិត្ត ចង់ដងមកបរិភោគ បំប៉នគម្លាន មានកម្លាំង ថ្កើងជីវិតពេកក្រៃ។ យ៉ាងណាមិញ អារម្មណ៍មនុស្ស សតិមនុស្ស ក៏ដូចគ្នាអញ្ចឹងដែរ។ បើសិនយើងមានឧិកាស សម្រាកសម្រួល ផ្តល់ភាពស្ងប់ស្ងៀម ដល់អារម្មណ៍យើង សតិយើង អោយមានសន្តិ ផុតពីសកម្មភាព កញ្រ្ជោល រចល់បាននោះ​ ភាពស្មុកស្មាញ កករខ្វល់ នានា ដែលមាននៅក្នុងចិត្តគំនិត ក៏នឹងរងធ្លាក់ចុះទៅបាត់ គឺនៅពេលនោះហើយ ដែលយើងបានទទួល នូវភាពរងថ្លា នៃទឹកដម សតិប្រាជ្ញា ដែលយើងអាចត្រងយកមក ក្រេបជញ្ជក់ ដើម្បីបំប៉នកម្លាំងចិត្ត កម្លាំងជីវិត អោយកាន់តែថ្កើង ត្រកុំត្រកាល ក្រៃលែង បានដោយប្រពៃបំផុត។

អ្នកស្រីកែវចន័្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com