[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អ្នកចម្រៀងជំនាន់ថ្មី New SingersPosted: 2011-06-11 11:16:28   Replies: 0
1-10 ឈឿនឧត្តម

1====================
រំដួលស្ទឹងសង្កែ

(១) . ឱ ! រំដួលស្ទឹងសង្កែ បងប៉ុនប៉ងលួចស្នេហ៍ អង្គុយ សម្លឹងផ្កាពីម្ខាងត្រើយ
ឱ ! រំដួលផ្កាអើយ អូនដឹងខ្លួនឫទេពៅ ? តើអូនមានម្ចាស់គ្រប់គ្រងឫនៅ ? បងចង់សួរចិត្តពៅ ខុសត្រូវសូមប្រណី ..
(២) . បងរង់ចាំតែចម្លើយ ម្តេចមិនឭអូនឆ្លើយ អូនអើយបងព្រួយស្ទើរក្ស័យ បានស្រង់តែក្លិននឹមនួនចរណៃ
មិនបានរួមភិសម័យ ផ្ញើនិស្ស័យព្រេងវាសនា ជាតិនេះ បងពិតជាក្ស័យសង្ខារ បើសិនមិនបានផ្កា មកជាគូកៀកកើយ ..
(៣) . ឫមួយមកពីបងក្រ បានជាបងអង្វរ ស្រីល្អនាងមិនព្រមឆ្លើយ នាងមើលរំលងហើយធ្វើតោះតើយ
បងមិនតូចចិត្តឡើយ នេះហើយគឺជាផលកម្ម រំដួល រីកខ្ពស់បងឈោងមិនដល់ ជាតិនេះមិនបានពាល់ បានស្គាល់ត្រឹមតែក្លិន ..។

ស្នាដៃថ្មីរបស់កវីម្ចាស់ស្ទឹងសង្កែ "លោក គង្គ ប៊ុនឈឿន"

2====================
ស្ទឹងសង្កែជាសាក្សី

(១) . នឹកកាលឆ្នាំ ចិតសិបប្រាំបួន បងនិងស្ងួន ទើបបានស្គាល់គ្នា គ្រួសារយើងវេទនា រស់ដោយសាតែ ស្រូវពោតសាលី ..
(២) . បងតស៊ូ ទៅលួចអំបិល ព្រោះនិមល បងមិនខ្លាចអ្វី ទ្វារបង្អួចចាស់ យកឲ្យម្តាយស្រី ដោយនិស្ស័យស្នេហ៍អូន ..
(៣) . បងខំទៅរកអុស ចងបណ្តែតជាក្បូន ទាំងរាត្រីស្ងាត់សូន្យ ពីបាណន់ដល់ផ្ទះរំដួលស្រី ..
(៤) . ទោះលួចស្នេហ៍ ចំពោះនួនល្អង ក៍រូបបង មិនហ៊ានស្រដី ស្ទឹងសង្កែភក្តី ធ្វើជាសាក្សី នៃបេះដូងរៀមរ៉ា ..៕

និពន្ធទំនុកច្រៀង និងបទភ្លេងដោយលោក គង្គ ប៊ុនឈឿន ..

3====================





English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com