[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
អ្នកចម្រៀងចាស់ៗ Classic SingersPosted: 2011-06-11 11:04:47   Replies: 0
1-10 កែវសារ៉ាត់

1===============
រលកគ្រាំគ្រាំ

I) រលកគ្រាំគ្រាំញីញាំចុងស្មៅ(២ដង) វត្តទូលស្រឡៅថ្លៃអើយពៅធ្លាប់ថែគុណ ឱថែគុណ បងព្រួយចម្បែងក្រែងទឹកជំនន់(២ដង) លិចទូលតូចតន់ថ្លៃអើយលិចភូមិស្រីស្ងួន ឱស្រីស្ងួន។

II) រសៀលជ្រៀលជ្រេថ្ងៃទេរបាំងភ្នំ(២ដង) ស្តាប់សត្វរងំថ្លៃអើយជួបជុំគូកូន ឱគូកូន អនិច្ចារអ្វីម្ល៉េះរូបបងនិងអូន(២ដង) រសាត់ដូចក្បួនឱណាឆ្ងាយពីជ្រោយច្រាំង ឱជ្រោយច្រាំង។
ភ្លេង
III) ស្រមើស្រមៃនិស្ស័យអតីត(២ដង) ស្នេហ៍ធ្លាប់រួមរិតថ្លៃអ្ហើយមិនដែលភាន់ភាំង ឱភាន់ភាំង អង្អែលរួមរក្សមិនអោយថ្នាក់ថ្នាំង(២ដង) រក្សាលាក់បាំងថ្លៃអើ្ហយកេរស្នេហ៍ភក្តី ឱភក្តី។

IV) ស្រណោះថ្ងៃមួយអូនព្រួយខ្លាចព្រាត់(២ដង) រលាបស្នេហ៍បាត់ថ្លៃអើយឆ្ងាយពីទ្រូងស្រី ឱទ្រូងស្រី បងលើកហត្ថាសច្ចរជូនថ្លៃ(២ដង) រៀមស្ម័គ្រនឹងស្រីថ្លៃអើយលុះក្ស័យសង្ខារ ឱសង្ខារ។

2===============
រងាផ្កាគរ

១. រងាផ្កាគរ កូនឈរឱបដៃ នឹកឡើងអាល័យ ដីកេរ្តិ៍មាត់បឹង (២ដង)
ផ្ទះស្បូវ កេរ្តិ៍ឱ សង់តូចច្រលឹង ម៉ែចងអង្រឹងនៅក្រោមដើមចារ (២ដង)។

២. ទឹកជន់លិចផ្លូវ ឪលើកកូនបីអើយ ឆ្លងប្រលាយថ្មី កាត់ទៅចំការ (២ដង)
ទឹកជ្រៅ ឪលើកកូនដាក់អើយ លើស្មា ដោះឆ្នួតក្រមា អោយកូនបាំងថ្ងៃ (២ដង) ។

៣. ពេលល្ងាចក្អាត់យំ ក្នុងគុម្ពស្រងែអើយ មើលឃើញខ្ទមស្រែ នៅក្បែរ មាត់ព្រៃអើយ (២ដង) មាត់បឹងធ្លាប់ជិះលើខ្នងអើយ ក្របី ផ្ទះក្បឿងសង់ថ្មី ក្បែរផ្លូវរទេះ (២ដង)។

៤. នឹកឃើញភូមិស្ថាន ធ្លាប់បានសុខុមអើយ ស្រណោះដើមក្ទម្ព ភ្លើងព្រៃរោលឆេះអើយ (២ដង) ជម្រុកស្រូវមួយ សង់នៅក្រោយផ្ទះ កូនស្រណោះណាស់ ម៉ែអោយភ្លៅកើយ (២ដង)។

3==================
អូនក្បត់បងហើយ

‎(១) . សូរិយាគងព្រៃ ...រៃយំរងំសណ្តំព្រឹក្សា ខ្ញុំនឹកឃើញកាលណា ក្នុងឱរាស្ទើរអួលណែន យើងរត់កាន់ដៃកាត់ព្រៃឆ្លងដែន រាប់រយសែនបត់បែន សាងវាសនាថ្មី ។

(២) . ជំរុំអ៊ីដាង ...ស្រុកថៃដែលយើងធ្លាប់ផ្ញើជីវិត អូននិងបងស្នេហ៍ពិត ហ៊ានស្បថស្បែប្តូរជីវី យើងរស់ក្រោមខ្ទមកម្សត់ទាំងពីរ គេងផ្ទាល់ធរណី ដៃបងជាខ្នើយ ។

‎(បន្ទរ) . អាមេរិកដីថ្មីស្រីក្បត់ស្នេហា ឱ ! កន្និដ្ឋាចោលបងហើយ អូនរស់ជុំញាតិមិត្តពិតជាបានដល់ត្រើយ កុំចោលចាស់ណាកែវអ្ហើយ នឹកឃើញផង។

‎(៤) . ដីថ្មី ...ស្រីអើយកុំអាលបំភ្លេចដីចាស់ល្អឆើត នឹកឃើញផងខាងកើត ធ្លាប់ជួយស្ងួនរាល់ពេលផ្សង ឥលូវបានសុខដូចក្តីបំណង អូនផ្តាច់ចំណងរៀបការគូថ្មី ។

==================
==================
==================
==================


==================
==================


==================




English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com